Connect with us

ព័ត៌មានជាតិ

កូរ៉េ ចាត់ទុកកម្ពុជា ជាប្រទេសដៃគូអាទិភាពខ្ពស់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច

បានផុស

នៅ

លោក រ៉ូ យុន ជុន ប្រធានអង្គការKOICAប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា សាធារណរដ្ឋកូរ៉េតែងតែចាត់ទុកកម្ពុជា ជាប្រទេសដៃគូអាទិភាពខ្ពស់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ពិសេស លើវិស័យសុខាភិបាល។ លោកលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាលើកទី១របស់មន្ទីរពេទ្យព្រះអង្គឌួងស្តីពីការថែទាំរបស់គិលានុប្បដ្ឋាកតាមបែបសម័យថ្មីនៅព្រឹកថ្ងៃទី២០ ខែសីហានេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានអង្គការKOICAបានមានប្រសាសន៍ថា ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មក ទីភ្នាក់ងារKOICA បានជួយគាំទ្រគម្រោងជាច្រើននៅក្នុងប្រទេសកម្ពុជា ដូចជា គម្រោងគ្រប់គ្រងធនធានទឹក ការអភិវឌ្ឍកសិកម្ម ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការថែទាំសុខភាពជាដើម។ លោកបានបន្តថា ក្នុងចំណោមគម្រោងទាំងនោះ គម្រោងនៃការស្ដារឡើងវិញ និងទំនើបកម្មមន្ទីរពេទ្យ ជាគម្រោងមួយក្នុងចំណោមគម្រោងដ៏មានតម្លៃបំផុត ព្រោះការកែលម្អសុខភាពប្រជាជនមានអាទិភាពខ្ពស់នៅកម្ពុជា។

លោកបានបន្តទៀតថា គម្រោងអាទិភាពរបស់ទីភ្នាក់ងារKOICA គឺវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការលើកកម្ពស់គុណភាព និងមិត្តភាពទទួលបានសេវាថែទាំសុខភាពសាធារណៈរបស់ទីភ្នាក់ងារKOICA បានបង្កើតដោយជោគជ័យនូវអគាចំនួន៣ នៃមន្ទីរពេ​ទ្យជាតិចំនួន២ ក្នុងនោះ មានអគារមិត្តភាពកម្ពុជាកូរ៉េ នៅមន្ទីរពេទ្យកុមារជាតិ និងអគារភ្នែកត្រចៀក និងច្រមុះនៅមន្ទីរពេទ្យព្រះអង្គឌួង។ ក្រៅពីនេះ នឹងមានអគារនៃមន្ទីរពេទ្យបង្អែកខេត្តចំនួន៣ទៀត រួមមានមន្ទីរពេទ្យមាតា និងទារកក្នុងមន្ទីរពេទ្យខេត្តសៀមរាប មន្ទីរពេទ្យបង្អែកបាធាយខេត្តកំពង់ចាម និងមន្ទីរពេទ្យមិត្តភាពកម្ពុជាកូរ៉េខេត្តកំពង់ឆ្នាំង ព្រមទាំង គម្រោងសាងសង់មណ្ឌលសុខភាពមាតា និងទារក៥នៅខេត្តមណ្ឌលគិរីនិងរតនគិរី។

លោកបានបញ្ជាក់ថា កម្ពុជាតែងជាប្រទេសដៃគូអទិភាពរបស់ទីភ្នាក់ងារកយកាក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍហើយក្នុងនាមទីភ្នាក់ងារអនុវត្តជំនួយឥតសំណងរបស់រដ្ឋាភិបាលកូរ៉េKOICA និងចូលរួមចំណែកជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជា។

ចំណែក លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េដែលបានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជា ពិសេស លើវិស័យសុខាភិបាលតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េប្រចាំប្រទេសកម្ពុជា ដូចជា ការពង្រីកមន្ទីរពេទ្យមួយចំនួនទៀតនៅរាជធានីភ្នំពេញ ការកសាងមន្ទីរពេទ្យនិងមណ្ឌលសុខភាពតាមខេត្ត និងជួយសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដែលតាមរយៈជំនួយទាំងនេះជាការងារដ៏មានសារសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សនៅប្រទេសកម្ពុជាកាន់តែរីកចម្រើន និងទាន់សម័យថែមទៀត៕

ដោយ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម