ព័ត៌មានជាតិ
កូរ៉េផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាង ៦០ នាក់ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣
សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ នេះ សាធារណរដ្ឋកូរ៉េបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឱ្យទៅបន្តការសិក្សានៅប្រទេសកូរ៉េប្រមាណជាង ៦០ នាក់ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

ក្នុងពិធីជួបជុំសំណេះសំណាលសម្រាប់និស្សិតដែលនឹងបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ នៅរាត្រីថ្ងៃទី២១ សីហា នៅរាជធានីភ្នំពេញ លោក ហុង ជឿន អនុប្រធានក្រុមការងារ ESEA បានមានប្រសាសន៍ថា និសិ្សតជ័យលាភីដែលត្រូវចេញទៅសិក្សានៅសាធារណកូរ៉េ នាឆ្នាំ២០២២ នេះ មានចំនួនសរុប ៦៤នាក់ (ស្រី ២៥ នាក់) ក្នុងនោះទទួលអាហារូបករណ៍រដ្ឋាភិបាលកូរ៉េ ចំនួន ៥១ នាក់ និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ ចំនួន ១៣ នាក់។

នៅក្នុងពិធីសំណេះសំណាលនាឱកាសនោះដែរ លោក ហេង សួរ តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ និងពាំនាំនូវការផ្តាំផ្ញើប្រកបដោយមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅពីសំណាក់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែងតែគិតគូយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្អូនៗ ជាពិសេសតែងតែផ្តួចផ្តើមរៀបចំពិធីជួបជុំសំណេះសំណាលចែករំលែកបទពិសោធន៍ និងមានមតិផ្តាំផ្ញើដល់ប្អូនៗ មុនពេលចេញទៅបន្តការសិក្សានៅឯបរទេស។

លោក ហេង សួរ បានមានប្រសាសន៍ថា ពិធីជួបសំណេះសំណាលនេះ បានផ្តល់ឱកាសឱ្យមានការជួបជុំគ្នាដោយផ្ទាល់សម្រាប់ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសផ្តល់ឱកាសដល់ប្អូនៗនិស្សិត ក្នុងការដកស្រង់បទពិសោធន៍ផ្ទាល់ពីសំណាក់រៀមច្បងដែលធ្លាប់បានសិក្សានៅសាធារណរដ្ឋកូរ៉េ ព្រមទាំងទទួលបាននូវគំនិត ជំនាញ ចំណេះដឹង ចំណេះធ្វើ និងពិសោធន៍ដ៏ជោគជ័យពីសំណាក់រៀមច្បង សម្រាប់ជាប្រយោជន៍ក្នុងការបណ្តុះផ្នត់គំនិត ឥរិយាបថ និងការអនុវត្តសម្រាប់ការលើកកម្ពស់សមត្ថភាពរបស់ខ្លួនផង។

លោក ហេង សួរ បានចាត់ទុកនិស្សិតអាហារូបករណ៍ជ័យលាភីដែលត្រូវទៅបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ ជាធនធានដ៏មានតម្លៃ និងជាស្ពានភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ ឱ្យមានភាពកាន់តែប្រសើរ និងរឹងមាំបន្ថែមទៀត។

លើសពីនេះ លោកបានលើកទឹកចិត្តដល់និស្សិតអាហារូបករណ៍ទាំងនោះ ត្រូវចេះបង្កើតឱកាស និងក្តាប់ឱកាសឱ្យបានតាមរយៈការប្រាស្រ័យទាក់ទងល្អជាមួយមិត្តភក្តិបរទេស ដែលជាកត្តាសំខាន់មួយទៀតក្រៅពីការសិក្សារបស់ខ្លួន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


