Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​ក្រីក្រ​ជាង​៦៨​មុ​ឺ​ន​គ្រួសារ​ត្រូវ​បន្ត​ប្រាក់​ពី​រាជរដ្ឋាភិបាល​ ជុំ​ទី​៣​ លើក​ទី​៣

បានផុស

នៅ

​យោងតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​បញ្ចា​ក់ថា ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ជាង​៦៨​មុ​ឺ​ន​គ្រួសារ​ ដែល​ទទួលផល​ប៉ះបាល់​ខ្លាំង​ដោយ​ជំងឺ​រាតត្បាតកូ​វីដ ១៩ ត្រូវ​បន្ត​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ពី​ការអនុវត្ត​កម្មវិធី ឧបត្ថម្ភ​សាច់ប្រាក់​របស់​រាជរដ្ឋាភិបាល​សម្រាប់​ជុំ​ទី​៣ លើក​ទី​៣ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៥ ធ្នូ នេះ រហូតដល់​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១ ដែលមាន​រយៈពេល ៣០​ថ្ងៃ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​បាន​បន្តថា ចាប់តាំងពី​ថ្ងៃទី​២៥ មិថុនា ឆ្នាំ​២០២០​ជុំ​ទី​១ រហូតមក​មកដល់​ជុំ​ទី​៣​ត្រឹម​ថ្ងៃទី​២៤ ធ្នូ​ឆ្នាំ​២០២០​អស់​ជាង​១៦៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ លើសពីនេះ​រដ្ឋាភិបាលបានសម្រេច​ឧបត្ថម្ភ​រយៈពេល ៣​ខែ​បន្ថែមទៀត​សម្រាប់​ជុំ​ទី​៤​នា​ខែមករា ឆ្នាំ​២០២១ ខាងមុខនេះ​ដោយ​លើក​ទី​ ១. ខែមករា (២៥ មករា ដល់ ២៤ កុម្ភ​: ២០២១)
​លើក​២. ខែកុម្ភៈ (២៥ កុម្ភ​: ដល់ ២៤ មីនា ២០២១)​លើក​៣. និង​មីនា (២៥ មីនា ដល់ ២៤ មេសា ២០២១)
​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ។​

​នេះ​គឺជា​ការលើក​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ​តែង​តែង​គិតគូរ​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​ពលរដ្ឋ​ទូទាំងប្រទេស​ជាធំ​ ដោយ​មិន​ទ​ុក្ខ​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់ ​នៅឯ​កា​ឬ​ស្លាប់​ដោយ​ដាច់បាយ​ទោះ​នៅ​ទីជនបទ​ដាច់​ស្រ​យ៉ា​ល​យ៉ាងណា​ក៏ដោយ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម