ព័ត៌មានជាតិ
កម្ពុជា កំពុងព្យាយាមជួយជនរងគ្រោះបរទេស ដែលចាញ់បោកពីការជួញដូរមនុស្សដោយបង្ខំ
ប្រទេសកម្ពុជា កំពុងព្យាយាមជួយជនរងគ្រោះបរទេស ដែលចាញ់បោកពីការជួញដូរមនុស្សដោយបង្ខំ ដែលឲ្យពួកគេធ្វើការឆបោកតាមរយៈការហៅទូរស័ព្ទ ឬ (Call Center)។ នេះបើតាមការអះអាងរបស់អាជ្ញាធរកម្ពុជា ហើយត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន VOA Thai កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២២កន្លងទៅនេះ។

អាជ្ញាធរតៃវ៉ាន់ កាលពីពេលកន្លងទៅនេះ ធ្លាប់បានអំពាវនាវឲ្យដោះលែងពលរដ្ឋរបស់ខ្លួនជាង ៣០០នាក់ ដោយតៃវ៉ាន់បាននិយាយថា ជនរងគ្រោះទាំងនោះ ត្រូវបានគេបោកប្រាស់ដោយឧក្រិដ្ឋកម្មឆ្លងដែន។ នេះបើយោងតាមការផ្សព្វផ្សាយ របស់សារព័ត៌មានខាងលើដដែលនេះ។
ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍កាលពីសប្ដាហ៍មុនថា អ្នកដែលចាញ់បោកគេទាំងនោះ ភាគច្រើន គឺសុទ្ធតែជាអ្នកដែលទទួលបានការអប់រំល្អ និងមានចំណេះដឹងខ្ពង់ខ្ពស់ ហើយជឿជាក់ថា ការងារដែលពួកគេមកធ្វើនៅកម្ពុជា នឹងបានទទួលកម្រៃខ្ពស់ក្នុងឧស្សាហកម្មបច្ចេកវិទ្យា។ ប៉ុន្តែជាក់ស្ដែង ពួកគេត្រូវបានគេឲ្យមកធ្វើការនៅកន្លែងហៅទូរស័ព្ទ (Call Center) ដើម្បីបោកប្រាស់ជនរងគ្រោះ ដែលភាគច្រើនជាជនជាតិចិនដីគោក ដើម្បីឲ្យពួកគេផ្ទេរប្រាក់សម្រាប់វិនិយោគ។
ប្រភពដដែលបន្តថា បន្ទាប់ពីសមត្ថកិច្ចបានចុះទៅកាន់ខេត្តព្រះសីហនុ និងខេត្តកណ្ដាល កាលពីពេលថ្មីៗនេះ ដើម្បីធ្វើការស៊ើបអង្កេតទីតាំងដែលត្រូវសង្ស័យ ដែលក្នុងនោះ សមត្ថកិច្ចអាចចាប់ខ្លួនជនសង្ស័យបានមួយចំនួន លើការចោទប្រកាន់ពីបទជួញដូរមនុស្ស។ នេះបើតាមការស្រង់ប្រសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សម្ដេច ស ខេង បានថ្លែងបន្តថា សមត្ថកិច្ចកម្ពុជា កំពុងព្យាយាមស៊ើបអង្កេតបន្តថា តើការអះអាងរបស់អ្នកដែលថា ខ្លួនជនរងគ្រោះនោះ តើជាការពិតដែរឬយ៉ាង៕
អត្ថបទ៖ គង់ សំអាន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


