Connect with us

ព័ត៌មានជាតិ

ក្រោយ​តែងតាំង​បន្ថែម ខេត្ត​កំពង់ចាមមាន​អភិបាល​រង​ខេត្ត​ឡើង​ដល់ ១០ រូប

បានផុស

នៅ

កាលពីម្សិលមិញនេះ រដ្ឋបាល​ខេត្ត​កំពង់ចាមបាន​រៀបចំ​ពិធីប្រកាសតែងតាំង អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ចាមចំនួន ០៦ រូប​​ ដោយ​មានការ​ចូលរួម​ពីថ្នាក់ដឹកនាំខេត្ត​ តំណាង​មកពី​ក្រសួង​មហាផ្ទៃ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម អភិបាលរងខេត្ត អភិបាលក្រុង/ស្រុកទាំង១០ មន្រ្តី​មន្ទីរ​ជុំវិញខេត្ត រួមទាំង​មេឃុំ ចៅសង្កាត់មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

មន្រ្តី​ ០៦ រូប​ ដែលទទួលបានការ​តែងតាំង​ជា​អភិបាល​រងខេត្ត​កំពង់ចាម មាន​លោក ចាន់ ផល្លី លោក ឡោ ចាន់លី លោក ស្រី សុភក្រ្ត័ លោក សាន ស៊ីថា លោក លី​ សារឹទ្ធ លោក​ គង់ សុភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ការ​តែងតាំង​ថ្មីបន្ថែម ខេត្ត​កំពង់ចាមមាន​អភិបាល​រង​ខេត្ត​កើន​ដល់​ចំនួន ១០ រូប និង​​ដែល​មាន​លោក អ៊ុន ចាន់ដា ជា​អភិបាល​ខេត្ត និង​លោក ខ្លូត ផន ជា​ប្រធានក្រុមប្រឹក្សាខេត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម