ព័ត៌មានជាតិ
សិស្សប្រើទូរសព្ទដៃក្នុងម៉ោងសិក្សាខុសបទបញ្ជាផ្ទៃក្នុង បើបំពាននឹងមានលទ្ធផលដូចម្តេច?
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡាបានមានប្រសាសន៍ នៅព្រឹកថ្ងៃទី២៥ សីហានេះថា សិស្សានុសិស្សណា ដែលមើលទូរសព្ទដៃនៅក្នុងម៉ោងសិក្សា ដោយមិនមានការអនុញ្ញាតពីគ្រូទេ គឺខុសទៅនឹងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង និងសាលា។

លោកប្រធានមន្ទីរបានបន្តថា ការប្រើប្រាស់ទូរសព្ទដៃនៅតាមគ្រឹះស្ថានសិក្សាក្រសួងអប់រំយុវជន និងកីឡាបានដាក់បទបញ្ជាផ្ទៃក្នុង ដើម្បីប្រើប្រាស់ឱ្យត្រូវទិសដៅហើយមន្ទីរអប់រំបានធ្វើការណែនាំដល់នាយកសាលា ផ្សព្វផ្សាយបន្តដល់សិស្សានុសិស្សអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកប្រធានមន្ទីរបានបន្តទៀតថា « និយាយជារួមរហូតមកដល់ពេលនេះយើងតែងតែជំរុញនិងលើកទឹកឱ្យសិស្សានុសិស្សប្រើប្រាស់ទូរសព្ទដៃស្មាតហ្វូន ដើម្បីជាប្រយោជន៍ដល់ការសិក្សា ដោយសារឥឡូវនេះ មានការសិក្សានៅក្នុងថ្នាក់រៀនផង និងនៅតាមអនឡាញផង ដែលធ្វើឱ្យសិស្សមានភាពងាយស្រួល»។

លោកបានបន្ថែមថា ពេលកំពុងសិក្សាក្នុងថ្នាក់សិស្សានុសិស្សមិនអាចមើលទូរសព្ទបានទេគឺខុសនឹងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង និងសាលាដែលបានហាមប្រាមមិនឱ្យសិស្សប្រើប្រាស់ទូរសព្ទដៃនៅពេលម៉ោងរៀន។
លោកបានបញ្ជាក់ថា « ពេលម៉ោងសិក្សា ទោះបីជាសិស្សនោះមើលរឿងអាសអាភាសឬមើលរឿងអ្វីក៏ដោយ គឺវាផ្ទុយនឹងបទបញ្ជាផ្ទៃក្នុងហើយបើកាលណាគ្រូកំពុងបង្រៀនមេរៀនផ្សេងសិស្សមើលរឿងផ្សេង។ អ៊ីចឹងអ្វីដែលគ្រូបង្រៀនធ្វើសិស្សមិនអាចចាប់បានទេប៉ុន្តែប្រសិនបើមានការអនុញ្ញាពីគ្រូឱ្យមើលមេរៀននៅក្នុងផេករបស់ក្រសួងអប់រំនិងផេកផ្សេងៗទៀតទាក់ទិននឹងមេរៀនដែលគាត់បង្រៀនគឺមិនមានការខុសឆ្គងនោះទេ»។
ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរសព្ទដៃនៅក្នុងសាលារៀននេះដែរ ថ្មីៗនេះមានសាលាខ្លះ បានលើកឡើងពីវិធានការមួយចំនួន ដោយបានដាក់ពិន័យដល់សិស្សដែលអនុវត្តខុសទៅនឹងបទបញ្ជាផ្ទៃក្នុង ដោយក្នុងនោះក៏មានការដកហូតទូរស័ព្ទដៃយកទៅរក្សាទុក២សប្តាហ៍និងឱ្យអាណាព្យាបាល ឬឪពុកម្តាយសិស្សមកធានាធ្វើកិច្ចសន្យាថ្ងៃក្រោយ កុំឱ្យប្រព្រឹត្តិទង្វើបែបនេះតទៅទៀត។
លោកប្រធានមន្ទីរបានឱ្យដឹងទៀតថា និតិវិធីនៃការដាក់ពិន័យចំពោះការប្រព្រឹត្តិរបស់សិស្សនេះ ខាងក្រសួងក៏ដូចជាមន្ទីរមិនបានសិទ្ធលូកលាន់ឬណែនាំឱ្យសាលានីមួយៗអនុវត្តតាមនោះទេ ពោលគឺអាស្រ័យទៅលើសាលានីមួយៗ ដាក់ចេញដោយខ្លួនឯងប៉ុណ្ណោះ។
លោកប្រធានមន្ទីរបានណែនាំថាសាលានីមួយៗគួរតែថ្លឹងថ្លែងពីការដាក់ពិន័យចំពោះកំហុសឆ្គងរបស់សិស្សឱ្យបានត្រឹមត្រូវ និងធ្វើយ៉ាងណាកុំធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស។
លោក លឹម ចាន់ថា នាយកវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសហ៊ុនសែនជម្ពូវ័ន បានលើកឡើងដែរថា ចំពោះការប្រើប្រាស់ទូរសព្ទដៃនៅក្នុងម៉ោងសិក្សានេះ ត្រូវបានហាមឃាត់ហើយប្រសិនបើមានសិស្សណាម្នាក់ល្មើសនឹងបម្រាមនេះ នឹងត្រូវបានហៅមកណែនាំ។ ក្នុងករណីអប់រំណែនាំហើយ នៅតែមិនស្តាប់សាលានឹងអញ្ជើញអាណាព្យាបាលសិស្សនោះមកប្រាប់និងធ្វើកិច្ចសន្យានៅសាលាតែម្តង៕ អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២៣ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


