Connect with us

ព័ត៌មានជាតិ

តើឋានៈ “សាស្រ្តាចារ្យ” គួរប្រើចំពោះបុគ្គលដែលមានលក្ខណៈបែបណា?​

បានផុស

នៅ

ឋានៈ “សាស្ត្រាចារ្យ” គឺចេញពីព្រះរាជក្រឹត្យ ស្តីពីការផ្តល់ឋានៈសាស្ត្រាចារ្យ ដែលត្រូវបានកំណត់ចេញជា៣ឋានៈ គឺ សាស្រ្តចារ្យជំនួយ សាស្រ្តាចារ្យរង និងសាស្ត្រាចារ្យ/សាស្ត្រាចារ្យមហាបរិញ្ញា។ ចំពោះលក្ខខណ្ឌសម្រាប់ការប្រឡងជ្រើសរើស និងនិយមន័យដែលមានក្នុងព្រះរាជក្រឹត្យស្តីពីការទទួលបានឋានៈជាសាស្ត្រាចារ្យ ក្នុងមាត្រា៤ និងមាត្រា១៤ មានដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.សាស្ត្រាចារ្យជំនួយ

គឺជាសាស្ត្រាចារ្យខ្ពស់បន្ទាប់ពីសាស្ត្រាចារ្យរងរបស់គ្រូបង្រៀននៅគ្រឹះស្ថានឧត្តមសិក្សាដែលមានស្ថាដៃបង្រៀន និងការស្រាវជ្រាវក្នុងវិទ្យាសាស្រ្តសង្គម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

+លក្ខខណ្ឌទទួលបានឋានៈជាសាស្ត្រាចារ្យជំនួយ៖

-ត្រូវមានសញ្ញាបត្រចាប់ពីកម្រិតក្រោយបរិញ្ញាបត្រ ទទួលស្គាល់ដោយក្រសួងអប់រំ ឬ សញ្ញាបត្រដែលមានតម្លៃស្មើគ្នា និងទទួលស្គាល់ដោយគណៈកម្មាធិការពិនិត្យវាយតម្លៃកម្រិតសញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សា

-មានអត្ថបទស្រាវជ្រាវដែលបានចុះផ្សាយលើទស្សនាវដ្តីវិទ្យាសាស្ត្រក្នុងស្រុក ឬ ក្រៅស្រុក 

-បានដឹកនាំធ្វើសារណា ឬ និក្ខេបបទ ឬ ធ្វើជាជំនួយការដឹកនាំធ្វើសារណា និងនិក្ខេបបទ

-កំពុងបង្រៀនដោយឯករាជ្យ និងស្រាវជ្រាវនៅគ្រឹះស្ថានឧត្តមសិក្សា ឬ ស្ថាប័នពាក់ព័ន្ធ

-ពុំធ្លាប់មានជាប់ពន្ធនាគារពីបទឧក្រិដ្ឋអ្វីមួយ។

២.សាស្ត្រាចារ្យរង 

សំដៅដល់ឋានៈខ្ពស់បន្ទាប់ពី សាស្ត្រាចារ្យ/សាស្ត្រាចារ្យមហាបរិញ្ញា របស់គ្រូបង្រៀននៅ គ្រឹះស្ថានឧត្តមសិក្សាដែលបង្រៀននិងស្រាវជ្រាវវិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ 

+លក្ខខណ្ឌទទួលបានឋានៈសាស្ត្រាចារ្យរង៖

-ធ្លាប់ និងកំពុងធ្វើការជាសាស្ត្រាចារ្យជំនួយយ៉ាងតិច ៥ឆ្នាំ

-មានអត្ថបទស្រាវជ្រាវថ្មីដែលចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រក្នុងស្រុក ឬ អន្តរជាតិ

-ធ្លាប់ចូលរួមសន្និសីទអន្តរជាតិ ដោយបានធ្វើបទបង្ហាញជាផ្ទាំងរូបភាព

-ចូលរួមស្រាវជ្រាវ និងបោះពុម្ពសៀវភៅក្នុងជំនាញរបស់ខ្លួន

-ពុំធ្លាប់មានកំហុសវិជា្ជជីវៈ ឬ ជាប់ពន្ធនាគារអ្វីឡើយ។ 

៣.សាស្ត្រាចារ្យ/សាស្ត្រាចារ្យមហាបរិញ្ញា

សាស្តា្រចារ្យ ឬ សាស្ត្រាចារ្យមហាបរិញ្ញា គឺជាគ្រូបង្រៀនដែលមានកម្រិត និងឋានៈខ្ពស់បំផុត នៅគ្រឹះស្ថានឧត្តមសិក្សាដែលមានស្នាដៃបង្រៀន និងស្រាវជា្រវបង្រៀននៅក្នុងថ្នាក់វិទ្យា សាស្រ្តសង្គម  វិទ្យាសាស្ត និងបច្ចេកវិទ្យា។ 

+លក្ខខណ្ឌទទួលបានឋានៈជា សាស្រ្តាចារ្យ/សាស្ត្រាចារ្យបណ្ឌិត៖

ចំពោះលក្ខខណ្ឌរបស់ សាស្រ្តាចារ្យ/សាស្ត្រាចារ្យបណ្ឌិត មិនសូវខុសអ្វីពីលក្ខខណ្ឌសាស្រាចារ្យរងឡើយ។ ជាពិសេសក្នុងឋានៈ សាស្រ្តាចារ្យ/សាស្ត្រាចារ្យបណ្ឌិត មានលក្ខណៈខុសប្លែក ២លក្ខខណ្ឌគឺ៖

-ត្រូវមានសញ្ញាបត្របណ្ឌិត 

-ធ្លាប់ និងកំពុងបម្រើការងារជាសាស្ត្រាចារ្យរងយ៉ាងតិច ៥ឆ្នាំ។

យ៉ាងណាមិញសាស្ត្រាចារ្យ គឺមានឋានៈត្រឹមត្រូវទៅតាមព្រះរាជក្រឹត្យ ដូច្នេះប្រជាពលរដ្ឋ និងសិស្សនិស្សិតមួយចំនួន គួរប្រើប្រាស់ឋានៈនេះឱ្យសមទៅតាមព្រះរាជកក្រឹត្យដែលបាន តាក់តែងមក ជៀសវាងចំពោះការភាន់ច្រឡំនាន។ ម្យ៉ាងទៀត គ្រូបង្រៀនដែលបានបង្រៀនរាប់ឆ្នាំ ប៉ុន្តែមិនមានគ្រប់លក្ខខណ្ឌខាងលើ ក៏មិនអាចចាត់ទុកជាសាស្ត្រាចារ្យបានដែរ៕ 

ដោយ៖ អុន ស្រមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម