ព័ត៌មានជាតិ
ល្ងាចនេះ ព្រះខ័នរាជស្វាយរៀង ឬ បឹងកេត? ផ្សាយផ្ទាល់នៅកម្ពុជាថ្មី
បឹងកេត នឹងធ្វើដំណើរទៅប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្វាយរៀង វេលាម៉ោង៦:៣០នាទី ល្ងាច ថ្ងៃសៅរ៍ ទី២៧ ខែសីហានេះ ក្នុងសប្តាហ៍ទី១៧ នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ២០២២ ផ្សាយផ្ទាល់តាមរយៈ «កម្ពុជាថ្មី»។

រយៈពេល២ឆ្នាំចុងក្រោយបើគិតទាំងល្ងាចនេះផងត្រូវជាការជួបគ្នា៥លើកហើយ ខណៈ៤លើកកន្លងមក ព្រះខ័នរាជស្វាយរៀង ឈ្នះ២ដង បឹងកេតឈ្នះ១ដង និងស្មើគ្នា១ដង។ កាលពីឆ្នាំ២០២១ ជើងទី១ បឹងកេត បានឈ្នះព្រះខ័នរាជស្វាយរៀង ១-២ នៅទឹកដីស្វាយរៀង និងជើងទី២ ក្រុមទាំងពីរស្មើគ្នា ១-១ នៅទឹកដីបឹងកេត។ ឆ្នាំ២០២២នេះ ជើងទី១ បឹងកេត បានចាញ់ ០-៤ នៅទឹកដីស្វាយរៀង និងជើងទី២ ព្រះខ័នរាជស្វាយរៀង បន្តឈ្នះ ០-១ នៅទឹកដីបឹងកេត។
មួយរយៈពេលចុងក្រោយនេះ ព្រះខ័នរាជស្វាយរៀង ហាក់ធ្វើមិនសូវបានល្អប្រសើរទេ បើប្រៀបធៀបនឹងជុំទី១ និងជុំទី២រដូវកាលនេះ គឺកំណត់ត្រាឈ្នះរហូតត្រូវបានបញ្ចប់ដោយចាញ់ វិសាខា ១-០ កាលពីចុងជុំទី២ និងដើមជើងទី៣ បានចាញ់ភ្នំពេញក្រោន ០-៣ ហើយក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានត្រឹមស្មើអគ្គិសនីកម្ពុជា ១-១។
ចំណែកបឹតកេតធ្វើបានល្អមួយរយៈពេលចុងក្រោយនេះដោយបានឈ្នះក្រសួងការពារជាតិ ៣-២, ស្មើ ណាហ្គាវើលដ៍ ០-០, ឈ្នះ ភ្នំពេញក្រោន ២-១, ឈ្នះ វិសាខា ៣-២ និងស្មើ អង្គរថាយហ្គឺរ ០-០ ហើយក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានឈ្នះកោះកុង អេហ្វស៊ី ០-២។

ថ្ងៃសៅរ៍ ទី២៧ ខែសីហា សប្តាហ៍នេះគឺជាការជួបគ្នាលើកទី៣នៅក្នុងលីគកំពូលកម្ពុជារដូវកាលនេះ ពីព្រោះគោលការណ៍ថ្មីនៃការប្រកួតលីគត្រូវធ្វើឡើង៣ដងទើបចប់វគ្គវិលជុំសន្សំពិន្ទុ។ បន្ទាប់មកក្រុមកំពូលទាំង៤ត្រូវប្រកួតខ្វែងគ្នាទៀតទើបរកក្រុមឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្ររកជើងឯក៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


