ព័ត៌មានជាតិ
លោក ឃឹម ហ្វីណង់ ៖ កម្ពស់ទឹកស្ទឹងបន្ទាយស្រីបានហក់ឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែមិនពាក់ព័ន្ធនឹង « Black Hole» ទេ
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយខេត្តសៀមរាបបានឱ្យដឹងថាកម្ពស់ទឹកស្ទឹងបន្ទាយស្រីបានហក់ឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារតែស្រុកបន្ទាយស្រីកំពុងទទួលរងឥទ្ធិពលនៃភ្លៀងធ្លាក់ជោកជាំជាប់ៗគ្នា បណ្តាលឱ្យលិចផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួន ប៉ុន្តែមិនទាន់មានអ្វីដែលគួរឱ្យព្រួយបារម្ភនៅឡើយទេ ហើយក៏មិនទាន់ដល់កម្រិតត្រូវប្រកាសអាសន្ននោះដែរ។


តាមរយៈបណ្តាញសង្គមហ្វេសបុកនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះលោកបានសរសេរ ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រីជាពិសេសអ្នករស់នៅតាមបណ្តោយដងស្ទឹង និងនៅតាមជ្រលងជើងភ្នំគូលែនដែលមានមុខទឹកហូរឆ្លងកាត់ បង្កើនការប្រុងប្រយត្ន័ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀងគំហក់(Flash Flood) ជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយ។

បាតុភូតនេះគឺជារឿងធម្មតានៅរៀងរាល់រដូវសម្បូរណ៍ព្យុះភ្លៀងសម្រាប់ស្រុកបន្ទាយស្រី ដែលតែងរងឥទ្ធិពលពីខ្យល់មូសុងវស្សា ដោយសារតែមានស្ថានភាពភូមិសាស្ត្រជាតំបន់ខ្ពង់រាប និងមានផ្ទៃរងទឹកភ្លៀងនៃទីជម្រាលភ្នំគូលែនលាតសន្ធឹងធំហើយវែង ដែលជាហេតុធ្វើឱ្យតំបន់មួយចំនួនងាយនឹងទទួលរងហានិភ័យនៃជំនន់ទឹកភ្លៀងគំហុក(Flash Flood) ជាពិសេសប្រសិនបើមានភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់គ្នា ប៉ុន្តែក៏តែងតែហូរស្រកចុះទៅវិញដោយខ្លួនឯងយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លីផងដែរ នៅពេលដែលភ្លៀងឈប់ធ្លាក់ ហើយទឹកជំនន់ទាំងនោះត្រូវបានហូរចុះបន្តទៅកាន់ស្ទឹងសៀមរាប (តែមិនមានពាក់ព័ន្ធនឹងអានុភាពនៃកម្លាំងបឺតទាញរបស់ «Black Hole» នោះទេ )។

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


