ព័ត៌មានជាតិ
អ៊ីស្រាអែល បង្កើនកូតានិស្សិតកម្ពុជា ទៅបន្តកម្មសិក្សាលើជំនាញកសិកម្ម
រដ្ឋាភិបាលអ៊ីស្រាអែលបានសម្រេចបង្កើនកូតានិស្សិតកម្ពុជា ឱ្យទៅបន្តកម្មសិក្សាលើជំនាញកសិកម្មនៅប្រទេសអ៊ីស្រាអែល ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែរីកចម្រើន។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Oded Forer រដ្ឋមន្រ្តី ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ នៃរដ្ឋអ៊ីស្រាអែល នៅថ្ងៃទី ២៨ ខែសីហា នៅប្រទេសអ៊ីស្រាអែល លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលអ៊ីស្រាអែល ដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្មកម្ពុជា លើការអភិវឌ្ឍវិស័យកសិកម្មយ៉ាងល្អប្រសើរជារួម និងដោយឡែកការអភិវឌ្ឍធនធានមនុស្សតាមរយ:ការផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាឆ្នាំទី៣ បានមកធ្វើកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋានក្នុងប្រទេសអ៊ីស្រាអែល តាំងពីឆ្នាំ២០០៨ រហូតមកទប់បច្ចុប្បន្នមានរយៈពេល ១៤ ឆ្នាំ សរុបមាននិស្សិតចំនួន ១ ៤៦៩ នាក់។

លោករដ្ឋមន្ត្រីបានបន្តថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ពិតជាបានរឹតថែមមួយកម្រិតទៀត ដោយថ្មីៗនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានឯកភាពតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្កើនកូតានិស្សិតថែមក្នុង ១ ឆ្នាំ ៥០ នាក់ បន្ថែមទៀត សរុប ២៥០ នាក់ក្នុង ១ ឆ្នាំ។ បច្ចុប្បន្នពួកគេបាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការរួមចំណែក និងចែករំលែកបទពិសោធន៍ល្អៗទាក់ទងបច្ចេកវិទ្យាកសិកម្មទំនើបៗ ដែលទទួលបានពីប្រទេសអ៊ីស្រាអែលដើម្បីអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែរីកចម្រើន ស្របតាមបរិបទ នៃកំណើនសេដ្ឋកិច្ចកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្តទៀតថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ អនុវិស័យសាកវប្បកម្មកម្ពុជាបាន និងកំពុងអភិវឌ្ឍគួរឱ្យកត់សម្គាល់ ឧទាហរណ៍ផ្ទះសំណាញ់បាន និងកំពុងរីកដុះដាលនៅទូទាំងប្រទេស ប្រព័ន្ធដំណក់ទឹកសម្រាប់ដំណាំ និងបន្លែបាន និងកំពុងអនុវត្តយ៉ាងទូលំទូលាយ។ ជាងនេះទៅទៀត មាននិស្សិតមួយចំនួនបាន និងកំពុងដំណើការអាជីវកម្មកសិកម្មដោយខ្លួនគេផ្ទាល់។ នេះសរបញ្ជាក់ឱ្យឃើញថា និស្សិតបានបោះជំហានពីកសិករទៅជាកសិ-ធុរកិច្ចជាបន្តបន្ទាប់សម្រាប់ពេលអនាគត។
សម្រាប់ជំហានបន្ទាប់ នៃកិច្ចសហប្រតិបត្តិការ លោករដ្ឋមន្រ្តីបានលើកសំណើជូនលោករដ្ឋមន្ត្រី Oded Forer និងក្រសួងការបរទេស ឱ្យពិចារណា និងពិនិត្យលទ្ធភាពជួយឧបត្ថម្ភមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបង្ហាញបច្ចេកវិទ្យាកសិកម្មដែលរដ្ឋអ៊ីស្រាអែលឈានមុខមានដូចជាប្រព័ន្ធស្រោចស្រព ប្រព័ន្ធដំណក់ទឹក ផ្ទះសំណាញ់ និងកសិ-ធុរកិច្ច។

លោករដ្ឋមន្ត្រី Oded Forer បានសម្តែងនូវសេចក្តីរីករាយចំពោះវឌ្ឍនភាពន៍នៃការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសដំណឹងដែលនិស្សិតកម្ពុជាទទួលបានជោគជ័យនាពេលពួកគាត់បញ្ចប់កម្មសិក្សានៅប្រទេសអ៊ីស្រាអែល ហើយបានយកចំណេះដឹង និងបទពិសោធន៍ល្អៗទាំងនោះដើម្បីចូលរួមដល់ការអភិវឌ្ឍវិស័យនេះ។
លោករដ្ឋមន្ត្រី Oded Forer បន្ថែមថា ការផ្តល់កម្មសិក្សាជូននិស្សិតកម្ពុជានេះ គឺគ្រាន់តែជំហានដំបូង និងជាឆ្អឹងខ្នងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំហានបន្ទាប់គឺត្រូវផ្សាភ្ជាប់វិស័យឯកជនរបស់ប្រទេសទាំងពីរ ជាក់ស្តែងដំណើរទស្សនកិច្ចផ្លូវការរបស់លោករដ្ឋមន្រ្តីនេះតែម្តង។
លោករដ្ឋមន្ត្រី Oded Forer បញ្ជាក់ថា ចំពោះករណីស្នើសុំបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបង្ហាញបច្ចេកវិទ្យាកសិកម្ម លោកនឹងយកទៅពិនិត្យ ពិចារណា និងពិភាក្សាគ្នាជាមួយភាគីពាក់ព័ន្ធមួយជំហានសិន ខណៈបច្ចុប្បន្ន វិស័យកសិកម្មនៅរដ្ឋអ៊ីស្រាអែលបាន និងកំពុងមានការផ្លាស់ប្តូរ ពីការផ្តោតសំខាន់លើការងារបង្កើនទិន្នផល មកជាការងារស្រាវជ្រាវ និងអភិវឌ្ឍម្ហូបអាហារដែលផលិតនៅតំបន់វាលខ្សាច់ និងសមុទ្រ ដើម្បីឆ្លើយតបតាមការបម្រែបម្រួលអាកាសធាតុ។

លោករដ្ឋមន្ត្រី Oded Forer បានអញ្ជើញ និងសង្ឃឹមថា លោករដ្ឋមន្រ្តី វេង សាខុន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអន្តរជាតិដែលនឹងរៀបចំនៅរដ្ឋអ៊ីស្រាអែលនាខែតុលាខាងមុខនេះ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រីនៃក្រសួងទាំងពីរ បានឯកភាពបង្កើតក្រុមការងារជំនាញ ដើម្បីរៀបចំអនុស្សារណៈ នៃការយោគយល់គ្នាក្នុងស្មារតីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព បរិយាប័ន្ន និងនិរន្តរភាព៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


