ព័ត៌មានជាតិ
គណៈប្រតិភូសភាអាមេរិក គោរពចំពោះសម្ដេចតេជោ ដែលបានខិតខំប្រឹងប្រែង នាំមកជូនពលរដ្ឋកម្ពុជា នូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ
គណៈប្រតិភូសមាជិកសភាអាមេរិក បានសម្ដែងការគោរពចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំតស៊ូ និងប្រឹងប្រែង នាំមកជូនប្រជាពលរដ្ឋកម្ពុជា នៅសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ការសម្ដែងការគោរពនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យគណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកស្រី (Elizabeth Van Duyne) តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារ នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២នេះ។

លោកស្រី Elizabeth Van Duyne និងគណៈប្រតិភូ បានសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ដែលខិតខំតស៊ូ និងប្រឹងប្រែង ដែលបាននាំមកជូនប្រជាពលរដ្ឋកម្ពុជា នៅសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ លោកស្រី ក៏បានគោរពជម្រាបជូនសម្ដេចតេជោផងដែរថា ដំណើរទស្សនកិច្ចរបស់លោកស្រី និងប្រតិភូនាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងតាមរយៈសក្ដានុពលដែលកំពុងមាន និងតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកស្រី Elizabeth Van Duyne និងគណៈប្រតិភូ អំពីប្រវត្តិរបស់ប្រទេសកម្ពុជា ក៏ដូចជាប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជា ជាមួយសហរដ្ឋអាមេរិក។ សម្ដេចតេជោ បានឯកភាពជាមួយលោកស្រី Elizabeth Van Duyne ដែលថា យើងនាំគ្នាសំលឹងទៅមុខ ក្ដាប់ឱកាស ដែលកំពុងមាននាពេលបច្ចុប្បន្ន ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងថែមទៀត៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


