ព័ត៌មានជាតិ
សម្ដេចតេជោ ៖ អ្វីដែលលោក ខឹម វាសនា ចង់បាន នោះគឺចាប់បង្ខំឲ្យរាជរដ្ឋាភិបាលប្រើប្រាស់កម្លាំង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល មិនចូលអន្ទាក់របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឡើយ ដោយអ្វីដែលលោក ខឹម វាសនា ចង់បាននោះ គឺចង់ឲ្យរាជរដ្ឋាភិបាលប្រើប្រាស់កងកម្លាំងដើម្បីបំបែកការជួបជុំ និងចាប់ខ្លួនរូបលោកភ្លាម។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួន ២បន្ថែមទៀត នាព្រឹកថ្ងៃទី ៣១ ខែសីហានេះថា អ្វីដែលោក ខឹម វាសនា ចង់បានគឺចង់ឲ្យរាជរដ្ឋាភិបាល ប្រើប្រាស់កម្លាំងដើម្បីបំបែកការជួបជុំ និងចាប់ខ្លួនរូបលោក តែសម្ដេចថា មិនចូលអន្ទាក់របស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឡើយ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ឥឡូវខ្ញុំ គួរតែនិយាយទៅកាន់ឯកឧត្ដម ខឹម វាសនា និងអ្នកគាំទ្រ ក៏ដូចជាបងប្អូនអ្នកដែលគាំទ្រខ្ញុំ ដែលយប់មិញនេះ បានបង្ហាញពីកំហឹងពុះកញ្ជ្រោល អំពីសារដ៏ធ្ងន់ធ្ងរដែលឯកឧត្ដម ខឹម វាសនា បានធ្វើការប្រមាថចំពោះខ្ញុំ ជេរគ្រប់សព្វរហូតអាខ្វាក់ ប៉ុន្តែជាបន្ទាន់ខ្ញុំបានចេញបទបញ្ជាថា អ្វីដែលលោក ខឹម វាសនា ចង់បាន នោះគឺចាប់បង្ខំឲ្យរាជរដ្ឋាភិបាលប្រើប្រាស់កម្លាំង គឺផ្ទេរពីអបិយជំនឿ ទៅកាន់នយោបាយតែម្ដង សូមកុំចូលអន្ទាក់របស់ ខឹម វាសនា ឲ្យសោះ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីយប់មិញ បានដាក់បទបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ច នៅខេត្តសៀមរាប មិនត្រូវធ្វើសកម្មភាពអ្វីនោះទេ។ សម្ដេចតេជោ បានបន្ថែមថា «សូមកុំមើលមួយជ្រុង បងប្អូនយើងមើលមួយជ្រុង វាយមកខ្ញុំ តាម Whats app ផង តាម Telegram ផងថា ទ្រាំមិនបានទេ ត្រូវតែទ្រាំ ទ្រាំមិនបានក៏ត្រូវតែទ្រាំ»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា អ្វីដែលលោក ខឹម វាសនា ចង់បានគឺចង់ឲ្យរាជរដ្ឋាភិបាលប្រើប្រាស់កងកម្លាំងដើម្បីបំបែកការជួបជុំ និងចាប់ខ្លួនរូបលោកភ្លាម តែប្រសិនបើរាជរដ្ឋាភិបាល ធ្វើយ៉ាងដូច្នេះ គឺនឹងចូលអន្ទាក់របស់លោក ខឹម វាសនា តែម្ដង៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


