ព័ត៌មានជាតិ
មកដឹងក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ក្រៅពីមានលោកខឹម វាសនា ជាប្រមុខដឹកនាំ គណបក្សដែលប្រមូលផ្តុំដោយយុវជន ក៏មានសមាសភាពក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗជាច្រើនរូបទៀត។
កម្ពុជាថ្មីនឹងបង្ហាញក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានដូចខាងក្រោម៖
១. លោក ខឹម វាសនា ប្រធានគណបក្ស

២. លោក អ៊ី សាំងឡេង អនុប្រធានទី១គណបក្ស

៣. លោក សន បូផង់ អនុប្រធានទី២គណបក្ស

៤. លោក ចិន ថុន អគ្គលេខាធិការគណបក្ស

៥. លោក ឆឺយ ប៊ុនធឿន អគ្គលេខាធិការរង

៦. លោក កូវ គា សមាជិកអចិន្ត្រៃយ៍

៧. លោក គុណ សាក់ឌីន សមាជិកអចិន្ត្រៃយ៍

៨. លោក សុខ សាន្ត សមាជិកអចិន្ត្រៃយ៍
៩. លោក ទូច ពុធ្ធសូរីដា សមាជិកអចិន្ត្រៃយ៍

១០. លោក យាន នរា សមាជិកអចិន្ត្រៃយ៍
១១.លោកស្រី អ៊ន ស្រីម៉ិច សមាជិកអចិន្ត្រៃយ៍
១២. លោក នី ចាន់ពិនិត្យ សមាជិកអចិន្ត្រៃយ៍

ក្រោយការអំពាវនាវដោយជឿលើបាតុភូតគ្រោះធម្មជាតិលិចពិភពលោក បានធ្វើឲ្យពលរដ្ឋរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅដីចម្ការរបស់លោកខឹម វាសនា ដើម្បីគេចផុតពីគ្រោះមហន្តរាយ។ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានឃោសនាថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ ដោយអំពាវនាវឱ្យអ្នកគាំទ្រខ្លួនទៅប្រមូលការជួបជុំនៅដីចម្ការរបស់លោកស្ថិតនៅតំបន់ភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ការឃោសនាបែបនេះ ធ្វើឱ្យពលរដ្ឋរាប់ម៉ឺននាក់ បានរត់ទៅប្រមូលម្តុំទៅទីនោះ រួមទាំងពលរករខ្មែរនៅកូរ៉េជាច្រើនដែលជាអ្នកគាំទ្រលោក ខឹម វាសនា ក៏បានធ្វើដំណើរមកកម្ពុជាផងដែរ។
ក្រោយចលនាប្រមូលផ្តុំមនុស្សដោយខុសច្បាប់ដោយជឿទាំំងងុបងល់នេះ ថ្នាក់ដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចំនួន ៦ នាក់ ក៏បានចេញមកទទួលស្គាល់កំហុសមានលោក នី ចាន់ពិនិត្យ លោក ចិន ថុន លោកឆឺយ ប៊ុនធឿន លោក ទូច ពុទ្ធសូរីដា លោក សួង គន្ធា និង លោក សំ សីម៉ា ដោយសន្យានឹងប្រកាសផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដែលស្នាក់នៅខុសច្បាប់ចាកចេញត្រឡប់ទៅផ្ទះវិញរៀងៗខ្លួនក្នុងរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧និ៣០នាទីជាកំហិត។
យ៉ាងណាមិញ បើតាមសមត្ថកិច្ចបានឲ្យដឹងថា រហូតមកដល់ល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅមានមនុស្សប្រមាណជា ១ ពាន់នាក់ទៀតមិនព្រមចាកចេញនៅឡើយទេ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


