ព័ត៌មានជាតិ
៤ ឆ្នាំ ក្រសួងមហាផ្ទៃដោះស្រាយបញ្ចប់បណ្តឹង ៣ ៨១៣ សំណុំរឿង និងបន្តនីតិវិធី ១៧៩ សំណុំរឿង
នៅក្នុងរយៈពេល ៤ ឆ្នាំនេះ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានដោះស្រាយបញ្ចប់បណ្តឹងចំនួន ៣ ៨១៣ សំណុំរឿង និងកំពុងបន្តនីតិវិធីចំនួន ១៧៩ សំណុំរឿង។

នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅព្រឹកទី៧ ខែកញ្ញានេះ លោក អ៊ីវ លាង អគ្គាធិការ ដែលត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ចំពោះការងារអធិការកិច្ចដោះស្រាយពាក្យបណ្តឹងក្នុងរយៈពេល ៤ឆ្នាំនេះ អគ្គាធិការដ្ឋាន បានធ្វើការងារអធិការកិច្ច ចំនួន ២៨៦ សំណុំរឿង ក្នុងនោះ អគ្គាធិការដ្ឋាន បានទទួលពាក្យបណ្តឹង ចំនួន ៣ ៩៩២ សំណុំរឿង, បណ្តឹងពាក់ព័ន្ធការលើកឡើងរបស់ប្រជាពលរដ្ឋ ចំនួន ៨១ សំណុំរឿង, បណ្តឹងរបស់ប្រជាពលរដ្ឋជាមួយអាជ្ញាធរ ចំនួន ១ ៥១០ សំណុំរឿង, បណ្តឹងពាក់ព័ន្ធនឹងកំហុសឆ្គង ការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រី ចំនួន ២ ៣៥៧ សំណុំរឿង, ករណីអាជ្ញាធរជាមួយអាជ្ញាធរ ចំនួន ៨៤ សំណុំរឿង ក្នុងនោះ បានដោះស្រាយបញ្ចប់ចំនួន ៣ ៨១៣ សំណុំរឿង ហើយកំពុងបន្តនីតិវិធី ចំនួន ១៧៩ សំណុំរឿង។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងអំណរគុណចំពោះ លោក អ៊ីវ លាង ក្នុងរយៈពេលកន្លងមកនេះ លោកបានបំពេញការងារ និងដឹកនាំចាត់ចែង ព្រមទាំងអភិវឌ្ឍន៍អគ្គាធិការដ្ឋាន ឱ្យមានការរីកចម្រើនជាបន្ដបន្ទាប់។ សម្ដេចបន្ដថា អគ្គាធិការដ្ឋាន គឺជាអង្គភាពមួយគាំទ្រដោយការអនុវត្ត និងតួនាទីភារកិច្ចរបស់ក្រសួងមហាផ្ទៃ ឱ្យកាន់តែល្អប្រសើរ។

សម្ដេចក្រឡាហោម បន្ថែមថា ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ តែងតែមានការផ្លាស់ប្ដូរអ្នកដឹកនាំ ហើយអគ្គាធិការដ្ឋាន ពិតជាមានការអភិវឌ្ឍរីកចម្រើន រហូតមកដល់រយៈពេលចុងក្រោយនេះ ឃើញថា បានតម្រង់ទិសត្រឹមត្រូវច្បាស់លាស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានជឿជាក់ថា លោក ឧត្តមសេនីយ៍ឯក ឯម វិចិត្រ នឹងមានសមត្ថិភាព ក្នុងការបន្ដវេនពី ឯកឧត្តម អ៊ីវ លាង ហើយធ្វើយ៉ាងចាត់ចែងការងារនៅអគ្គាធិការដ្ឋាន ឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ សម្ដេច បានស្នើដល់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅអគ្គាធិការដ្ឋានទាំងអស់ ត្រូវបន្ដគាំទ្រ ដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ដើម្បីអាចបំពេញតួនាទីភារកិច្ចនេះ ប្រកបដោយជោគជ័យបន្ថែមទៀត។ លើសពីនេះ សម្ដេចក្រឡាហោម បន្ដថា ក្រសួងមហាផ្ទៃ មានភារកិច្ចធំៗចំនួន២ រួមមាន៖ ការរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ និងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា