ព័ត៌មានជាតិ
សមត្ថកិច្ចចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកជល់គីរីកម្ទេចរបាំងសាច់អួន១ ពាន់ម៉ែត្រ
សមត្ថកិច្ចចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២២បានសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចភូមិឫស្សីដង្គួច ឃុំជលសា ស្រុកជល់គីរីដោយបានកាត់បំផ្លាញរបាំងសាច់អួនខុសច្បាប់ ១០ កន្លែងមានប្រវែង ១ពាន់ម៉ែត្រ។

លោក មុត ម៉េង នាយករដ្ឋបាលសាលាស្រុកជល់គីរី ជាអ្នកដឹកនាំបង្ក្រាបបទល្មើសនេសាទនេះបានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះមានសមត្ថកិច្ចចម្រុះសរុបចំនួន ១៧នាក់ ប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួ ន ០៥គ្រឿងបានបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួននៅចំណុចបឹងត្រាំក្របី ស្ថិតនៅក្នុងភូមិឫស្សីដង្គួច ឃុំជលសា ជាលទ្ធផលរុះរើនិងបំផ្លាញចោលរបាំងសាច់អួនចំនួន១០កន្លែងមានប្រវែង ១ ០០០ ម៉ែត្រ លូសាច់អួនចំនួន ១០ មាត់បង្គោលសរុប ៧០០ ដើម និងចាក់លែងកូនត្រីចំរុះចូលបឹងធម្មជាតិចំនួន ២៥០ គីឡូ។

រដ្ឋបាលស្រុកជល់គីរីអំពាវនាវដល់ប្រជានេសាទទាំងអស់សូមកុំប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់នាំឱ្យខាតបង់ថវិកាក្នុងគ្រួសារ ព្រោះបទល្មើសនេសាទនាំឱ្យបាត់បង់ធនធានជលផលជាតិដែលករណីនេះ អនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលសមត្ថកិច្ច និងមិនយោគយល់អនុគ្រោះឲ្យនោះឡើយ៕



អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


