ព័ត៌មានជាតិ
ប្រមុខការពារជាតិកម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
នៅក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពាជាតិកម្ពុជា និងលោក ចាន់សាម៉ន ចាន់ញ៉ាឡាត រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានប្តេជ្ញារួមគ្នាលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឲ្យដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ប្រមុខការពារជាតិទាំងពីរ លើកឡើងថា ការលើកកម្ពស់ទំនាក់ទំនងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ឡាវ ឲ្យដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង គឺដើម្បីពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់ល្អប្រសើរឡើងលើវិស័យការពារជាតិនៃប្រទេសទាំងពីរ។ តាមរយៈទំនាក់ទំនងជាប្រពៃណី និងភាពអ្នកជិតខាងល្អនេះ ភាគីទាំងពីរ ក៏បានប្ដេជ្ញាបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ទាំងនៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ។
នៅក្នុងឱកាសនោះដែរ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើពិធីសារស្ដីពី កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ផងដែរ។

គួរជម្រាបថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ ៣ប្រទេស កម្ពុជា វៀតណាម ឡាវ ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅប្រទេសឡាវ។ អំឡុងពេលបំពេញការងារនៅប្រទេសឡាវនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានជួបពិភាក្សាការងារជាមួយលោក ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិឡាវ និងលោក ថងលុន ស៊ីសុលីត ប្រមុខរដ្ឋឡាវ។ បន្ទាប់មក សម្ដេច ទៀ បាញ់ នឹងចូលរួមក្នុងពិធីបើក និងទស្សនាការសម្ដែងលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នា ៣ប្រទេសកម្ពុជា ឡាវ វៀតណាម៕

ដោយ៖ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


