ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីខ្មែរ អរគុណ លោក ប្រាយុទ្ធ ចាន់អូចា ដែលយកចិត្តទុកដាក់ថែទាំដល់ពលករខ្មែរ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោកប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃដែលបានយកចិត្តទុកដាក់ ក្នុងការថែទាំដល់ពលករខ្មែរបានយ៉ាងល្អ។

ថ្លែងតាមរយៈសារពិសេសនៅព្រឹកថ្ងៃនេះ សម្តេចបានបន្តថា នេះគឺជាចំណុចដ៏ល្អមួយជាប្រទេសជិតខាង ដោយមិនមានការរើសអើងដល់ពលករខ្មែរ និងអនុញ្ញាតឲ្យពលករខ្មែរ ដែលមិនស្របច្បាប់ឲ្យប័ណ្ណបន្តការងារបន្តទៀត នៅប្រទេសថៃ ដែលបានជួយលើកស្ទួយដល់សេដ្ឋកិច្ចថៃ ក៏ដូចជាជួយឲ្យពលករខ្មែរទទួលបានប្រាក់ចំណូល ផងដែរ។

សម្តេចបានបន្តថា ចាប់ពីថ្ងៃទី២០រហូតមកដល់ពេលនេះ មានពលករខ្មែរគេចមកពីថៃកំពុងធ្វើចត្តាឡីស័កតាមព្រំដែន មានប្រមាណជិត២ពាន់នាក់។ សម្តេចបានណែនាំឲ្យអាជ្ញាធរខេត្តតាមព្រំដែនត្រូវផ្តល់កន្ទេល ខ្នើយ ភួយ មុងនិងផ្គត់ផ្គង់ម្ហូបអាហារដល់ពួកគាត់ឲ្យបានគ្រប់គ្រាន់៕
អត្ថបទ៖ សំអឿន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


