ព័ត៌មានជាតិ
រដ្ឋបាលជលផលខេត្តកណ្ដាលរំពឹងថា ទិន្នផលត្រីនៅឆ្នាំនេះ នឹងមានការកើនឡើងជាងឆ្នាំមុន
លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល បានធ្វើការព្យាករណ៍ថា ទិន្នផលត្រីនាឆ្នាំនេះ នឹងមានការកើនឡើងជាងឆ្នាំមុន ដោយសារឆ្នាំនេះភ្លៀងធ្លាក់ដើមឆ្នាំច្រើន ហើយបឹងព្រែកមួយចំនួនក្នុងភូមិសាស្ត្រខេត្តកណ្ដាល ទឹកមិនបានស្រកអស់ហើយកូនត្រីមានកើនឡើងច្រើនជាងឆ្នាំមុន។

ក្នុងឱកាសដឹកនាំក្រុមការងារចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រភូមិកំពង់អុស និងភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល កាលពីថ្ងៃទី ១៩ ខែកញ្ញា លោក បានបន្តថា «ផលត្រីឆ្នាំនេះនឹងមានការកើនឡើង ហើយមានគុណភាពល្អផងដែរ ព្រោះថាឆ្នាំនេះទឹកមានចាប់ពីដើមឆ្នាំ ហើយការចុះបង្ក្រាបសៃយឺនស្បៃមុងនេះដែរ មានកូនត្រីចម្រុះជាច្រើនប្រភេទ ដោយក្នុងមួយសៃយឺនស្បៃមុងមានប្រភេទកូនត្រីចម្រុះប្រមាណពី ៣០ ទៅ ៥០ គីឡូក្រាម»។



លោកក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ដែលកំពុងនេសាទ និងរក្សាទុកឧបករណ៍នេសាទល្មើសច្បាប់ទាំងអស់មានដូចជា៖ អួនអូសទឹកសាប (ស្បៃមុង) ឧបករណ៍ឆក់ត្រី ឈិបយន្ត កន្ត្រងអូសលៀសដោយម៉ាស៊ីន លបប្រើស ១០០ (លបនរក) សៃយ៉ឺនស្បៃមុង (លូស្បៃមុង) និងឧបករណ៍នេសាទខុសច្បាប់នានា ត្រូវប្រគល់ជូនអាជ្ញាធរ មានសមត្ថកិច្ច នៅក្នុងមូលដ្ឋានរៀងៗខ្លួន និងត្រូវបញ្ឈប់ការនេសាទខុសច្បាប់នានាទាំងអស់ ដើម្បីចូលរួមទប់ស្កាត់បទល្មើសជលផលធ្វើឱ្យទិន្នផលត្រីនៅក្នុងខេត្តកណ្ដាលមាន និរន្តរភាពផងដែរ។

គួរបញ្ជាក់ថា ក្នុងការចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិកំពង់អុស និងភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ក្រុមការងារបានធ្វើការបង្ក្រាប សៃយឺនស្បៃមុង ចំនួន ៥៥ មាត់លូ របាំងព្រោះស្បៃមុងប្រវែង ៤,២០០ ម៉ែត្រ បង្គោលតូចធំ ចំនួន ១,៤០០ ដើម និងបានចាក់លែងកូនត្រីចម្រុះ ប្រមាណ ១៥០ គីឡូក្រាមផងដែរ៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


