ព័ត៌មានជាតិ
វត្ត ២៤៦ ទូទាំងខេត្ត ទទួលបានទេយ្យវត្ថុ និងបច្ច័យកសាង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌពីលោកជំទាវ ម៉ែន សំអន
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានណបក្សប្រជាជនកម្ពុជា បានថ្លែងថា ព្រះសង្ឃចំនួន ២៤៦ វត្តនៅទូទាំងខេត្តទទួលបានទេយ្យវត្ថុ និងបច្ច័យកសាង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌស្មើៗគ្នាតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈអញ្ជើញនាំយកនូវទេយ្យវត្ថុប្រគេនព្រះសង្ឃចំនួន ២៤៦ វត្ត ស្ថិតក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងឱកាសភ្ជុំបិណ្ឌ វេនទី ១៤ នៅស្នាក់ការគណបក្សស្រុករមាសហែក ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បុគ្គលិក មន្ត្រីរាជការ និងពុទ្ធបរិស័ទដោយក្តីនឹករលឹក ។

សូមរំលឹកផងដែរថា ចាប់តាំងពីបិណ្ឌទី ១ រហូតដល់បិណ្ឌទី ១៤ នេះ នៅទូទាំងខេត្តស្វាយរៀង វត្ត ចំនួន ២៤៦វត្ត ទទួលបាននូវទេយ្យវត្ថុមួយចំនួន និងបច្ច័យកសាងនៅគ្រប់វត្ត ក្រោមគំនិតផ្តួចផ្តើមរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានការចូលរួមចំណែកពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស ឯកឧត្តម លោកជំទាវ ជាប្រធានក្រុមការងារគណបក្សចុះជួយក្រុងស្រុកទាំង ៨ នៃខេត្តស្វាយរៀង ដែលមានសុទ្ធាជ្រះថ្លាចាប់មគ្គផលចូលរួមក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។
ជាទីបញ្ចប់លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវ ៖
១. សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនត្រូវឲ្យបាត់បង់សមាជិកណាម្នាក់ក្នុងឱកាសបិណ្ឌភ្ជុំនេះទេ កុំឲ្យសប្បាយក្លាយជាទុក្ខ ។
២. ជៀសឲ្យផុតពីការប្រើប្រាស់គ្រឿងញៀន (ទាំងការសេព ការជួញដូរគ្រឿងញៀន និងការសេពគ្រឿងស្រវឹង)
៣. ត្រូវចូលរួមគោរពតាមវិធានការណ៍ ៣ ការពារ ៣ កុំ ទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាជំងឺឆ្លងផ្សេងៗ ចូលក្នុងសហគមន៍។ ជាពិសេស ត្រូវចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ។
៤. ជៀសឲ្យឆ្ងាយពីការប្រព្រឹត្តនូវល្បែងស៊ីសង ដែលនាំឲ្យអន្តរាយដល់សង្គមជាតិ និងសង្គមគ្រួសារ៕


អត្ថបទ៖ វិមាន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


