Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹក​នាំគុយបាជំនាន់ក្រោយ ដែលបានខិតខំបង្កើតមជ្ឈមណ្ឌល Fidel Castro

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹក​នាំគុយបាជំនាន់ក្រោយ ដែលបានខិតខំបង្កើតមជ្ឈមណ្ឌល Fidel Castro ដើម្បីទុកឲ្យមនុស្សជំនាន់ក្រោយបានចូលទស្សនា និងសិក្សាស្វែងយល់ពីប្រវត្តិ និងស្នាដៃដ៏មានគុណតម្លៃរបស់លោក ហ្វីដែល កាស្រ្តូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយតម្លៃ និងកោតសរសើរ យ៉ាងដូច្នេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌល Fidel Castro ក្នុងរដ្ឋធានីហាវ៉ាណា នៃសាធារណរដ្ឋគុយបា កាលពីព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២។

វត្តមាន នៃការអញ្ជើញដល់របស់សម្តេចតេជោ និងគណៈប្រតិភូ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌល Fidel Castro។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញទស្សនានូវរូបភាព និងការណែនាំពីថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌល Fidel Castro។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្ដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ជូនចំពោះថ្នាក់ដឹកនាំគុយបាជំនាន់ក្រោយ ដែលបានខិតខំបង្កើតនូវមជ្ឈមណ្ឌលនេះឡើង ដើម្បីទុកឲ្យមនុស្សជំនាន់ក្រោយបានចូលទស្សនា និងសិក្សាស្វែងយល់ពីប្រវត្តិ និងស្នាដៃដ៏មានគុណតម្លៃរបស់លោក ហ្វីដែល កាស្រ្តូ ក្នុងការដឹកនាំបដែនដីកោះមួយនេះ ក្នុងរយៈពេលជាងកន្លះសតវត្សកន្លងមក។

នៅក្នុងឱកាសនៃការអញ្ជើញទស្សនាមជ្ឈមណ្ឌល Fidel Castro នោះដែរ ដូចគ្នា និងបណ្តាមេដឹកនាំពិភពលោកនានា សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចុះហត្ថលេខាលើសៀវភៅក្រាំងមាស របស់មជ្ឈមណ្ឌល ដើម្បីទុកជាអនុស្សាវរីយ៍ដល់មជ្ឈមណ្ឌល និងដើម្បីបង្ហាញជូនដល់បណ្តាមេដឹកនាំពិភពលោក និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលចូលមកទស្សនាមជ្ឈមណ្ឌលនេះ ពីការប្រវត្តិដែលសម្តេច បានអញ្ជើញចូល និងធ្វើទស្សនកិច្ចក្នុងមជ្ឈមណ្ឌល Fidel Castro។

ខ្លឹមសារ នៃការចុះហត្ថលេខាមានអត្ថន័យថា «ខ្ញុំសូមកោតសរសើរដល់រដ្ឋាភិបាល នៃសាធារណរដ្ឋគុយបា ចំពោះគំនិតផ្តួចផ្តើមបង្កើតឲ្យមានមជ្ឈមណ្ឌលដ៏ទំនើប និងមានអត្ថន័យមួយនេះឡើង។ បើទោះជាមជ្ឈមណ្ឌល ទើបតែបង្កើតឡើងកាលពីឆ្នាំ ២០២១កន្លងទៅយ៉ាងណាក៏ដោយ ក៏មជ្ឈមណ្ឌលពិតជាបានបង្ហាញនូវភាពសំបូរបែប ក្នុងការផ្តល់នូវការសិក្សា និងការផ្សព្វផ្សាយគំនិត ទស្សនវិស័យ ជីវិត ការតស៊ូ និងគំរូវីរភាព ដឹកនាំដ៏ឈ្លាសវៃ របស់ឯកឧត្តម Fidel Castro បិតាបដិវត្តន៍ឯករាជ្យគុយបាជាប្រវត្តិសាស្ត្រ ហើយក៏ជាមិត្តជិតស្និទ្ធរបស់កម្ពុជា ជាពិសេសជាមួយអតីតព្រះវររាជបិតាឯករាជ្យជាតិកម្ពុជា ព្រះបាទនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ»។

អត្ថន័យ នៃការចុះហត្ថលេខាលើសៀវភៅក្រាំងមាស ពីសំណាក់សម្ដេចតេជោ បានរៀបរាប់ទៀតថា «ខ្ញុំពិតជាមានការនឹកស្តាយ និងអាលោះអាល័យ ចំពោះការបាត់បង់នូវវីរបុរស របស់គុយបាមួយរូប ដែលបានចំណាយពេលមួយជីវិត ប្រឆាំងនឹងបច្ចាមិត្ត ជាថ្នាក់ដឹកនាំកំពូលម្នាក់ ប្រកបដោយគុណធម៌ដែលតែងផ្តល់ជំនួយ និងការឧបត្ថម្ភ មិនត្រឹមតែចំពោះកម្ពុជា តែដូចជាប្រទេសជាច្រើនលើសាកលលោកផងដែរ។ លើសពីនេះទៀត ការទស្សនាមជ្ឈមណ្ឌល Fidel Castro ដ៏ល្បីល្បាញនេះ បានធ្វើអោយខ្ញុំនឹកដល់ឯកឧត្តម Fidel Castro ជាខ្លាំង ជាពិសេស គឺនឹកដល់ពេលដែលខ្ញុំបានជួបសន្ទនាជាមួយរូបគាត់អស់រយៈពេល ៨ម៉ោង ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា កាលពីឆ្នាំ ១៩៩៩។ ខ្ញុំសូមជូនពរសូមអោយមជ្ឈមណ្ឌលមួយនេះ ទទួលបាននូវការគាំទ្រលើសលប់ និងសម្រេចបាននូវសមិទ្ធផលជាច្រើនបន្តបន្ទាប់ទៀត ក្នុងបេសកម្មរបស់ខ្លួន»។

មជ្ឈមណ្ឌល Fidel Castro បានដាក់តាំងបង្ហាញនូវមហាស្នាដៃ និងសមិទ្ធផលនៃកេរ្តិ៍មរតកសម្បត្តិដ៏មានតម្លៃរបស់លោក ហ្វីដែល កាស្រ្តូ ក្នុងការធ្វើបដិវត្តន៍ផ្តួលរំរលំពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៥៩។ សារមន្ទីរ Centro Fidel Castro ត្រូវបានគេដាក់បង្ហាញនៅក្នុងវិមានដ៏ប្រណិតមួយ នៅក្នុងសង្កាត់ Vedado ដ៏ធំទូលាយរបស់ទីក្រុង Havana ហើយបានបើកទ្វាររបស់ខ្លួននៅថ្ងៃគម្រប់ខួបប្រាំឆ្នាំ នៃការស្លាប់របស់មេបដិវត្តគុយបាលោក កាស្រ្តូ។ 

វាបង្ហាញពីកេរ្តិ៍ដំណែល និងគំនិតរបស់កាស្ត្រូនៅក្នុងបន្ទប់តាំងពិពណ៌ជាច្រើន ក្នុងមហោស្រព កន្លែងលក់សៀវភៅ ក្នុងសួនច្បារ ក៏ដូចជាបណ្ណាល័យដ៏ធំទូលាយមួយ រួមទាំងសៀវភៅដែលសរសេរដោយអ្នកស្រុកកោះតែមួយ និងអ្នកប្រលោមលោក Ernest Hemingway ផងដែរ។ រដ្ឋាភិបាល និយាយថា ខ្លួនសង្ឃឹមថា មជ្ឈមណ្ឌលនេះនឹងជួយផ្សព្វផ្សាយសាររបស់លោក Castro ទៅកាន់អ្នកទស្សនា ទាំងក្នុងស្រុក និងបរទេស ដើម្បីពង្រឹងកេរ្តិ៍ដំណែលបដិវត្តន៍របស់គាត់។

សារៈមន្ទីរនេះបើក នៅពេលដែលអាជ្ញាធរគុយបា បានបង្ក្រាបការតវ៉ានៅឆ្នាំ ២០២១ ទាមទារលទ្ធិប្រជា​​ធិបតេយ្យ និងសេរីភាពក្នុងការបញ្ចេញមតិកាន់តែច្រើន។ មជ្ឈមណ្ឌលនេះ គឺជាផ្នែកមួយនៃការរំលឹកខួបលើកទីប្រាំ នៃការស្លាប់របស់មេដឹកនាំប្រវត្តិសាស្ត្រ នៃបដិវត្តគុយបា។ បន្ទាប់ពីការស្លាប់របស់លោក Fidel Castro ក្នុងឆ្នាំ ២០១៦ សភាគុយបា បានហាមឃាត់ដោយច្បាប់ ក្នុងការប្រើប្រាស់ឈ្មោះ និងរូបរបស់គាត់ នៅតាមទីលានសាធារណៈ និងក្នុងវិមាន។

ក្នុងនាមជាអគ្គមេបញ្ជាការ ក្នុងអាណត្តិមួយនៃច្បាប់ ដែលមានទាំងកេរ្តិ៍ឈ្មោះ និងស្នាដៃមជ្ឈមណ្ឌល Fidel Castro Ruz ដែលជាស្ថាប័នឧទ្ទិសដល់ការសិក្សា និងការផ្សព្វផ្សាយគំនិត និងការងាររបស់គាត់ ត្រូវបានសម្ពោធនៅទីក្រុង Havana នៃប្រទេសគុយបា។។ នៅថ្ងៃទី ២៥ ខែវិច្ឆិកា មជ្ឈមណ្ឌល Fidel Castro Ruz (CFCR) ត្រូវបានសម្ពោធនៅទីក្រុង Havana ដែលជាសារមន្ទីរដ៏ប្រណិត ដែលកាន់កាប់ប្លុកទាំងមូលនៅក្នុងសង្កាត់ Vedado ។  

គោលបំណងរបស់មជ្ឈមណ្ឌលនេះគឺ ដើម្បីសិក្សា និងផ្សព្វផ្សាយគំនិត ការងារ ជីវិត និងគំរូរបស់មេដឹកនាំប្រវត្តិសាស្ត្រគុយបា។ សូមបញ្ជាក់ថា ក្នុងសម័យអតីតសាធារណរដ្ឋប្រជាមានិតកម្ពុជា  បានផ្តល់ជូននូវមេដាយឥស្សរិយយស ថ្នាក់ខ្ពស់បំផុតជូនលោក ហ្វីដែល កាស្រ្តូ។ មេដាយនោះ ត្រូវបានរក្សានៅក្នុងមជ្ឈមណ្ឌលនេះ ជាមួយនិងគ្រឿងឥស្សរិយយសប្រមាណ ៥០០គ្រឿង ដែលលោក ហ្វីដែល កាស្រ្តូ ទទួលបានពីបណ្តាមេដឹកនាំពិភពលោកដទៃទៀត។

មជ្ឈមណ្ឌលនេះ បានបើកទទួលឲ្យបណ្តាមេដឹកនាំពិភពលោក ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានចូលទស្សនាសិក្សាស្រាវជ្រាវពីប្រវត្តិ និងស្នាដៃនៃការដឹកនាំរបស់លោក ហ្វីដែល កាស្រ្តូ អតីតប្រធានាធិបតីគុយបា ក្នុងការដឹកនាំ និងកសាងដែនដីកោះមួយនេះ ទទួលបានឯករាជ្យ និងកសាងសង្គមមួយ តាមបែបសង្គមនិយម ក្នុងរយៈពេលជាងកន្លះទសវត្សចុងក្រោយនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ១២ នាទី មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ១៣ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

Sokha Hotels

ព័ត៌មានពេញនិយម