Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ គណបក្សប្រជាជនកម្ពុជា បានអនុវត្តយ៉ាងត្រឹមត្រូវ នូវគោលនយោបាយជាតិសាសន៍ និងសាសនា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានអនុវត្តយ៉ាងត្រឹមត្រូវ នូវគោលនយោបាយសុដុមជាតិសាសន៍ និងសាសនា ដែលផ្ដល់ឱកាសដល់គ្រប់សាសនាទាំងអស់​ អាចរួមរស់នៅជាមួយបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុង «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” នាព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះថា ថ្ងៃនេះយើងសង្កេតឃើញ​នូវវត្តមាននៃគ្រប់សាសនាធំៗនៅកម្ពុជា ដែលរួមមាន៖ ព្រះពុទ្ធសាសនា, ឥស្លាមសាសនា​, និងគ្រិស្ដសាសនា អង្គុយជាមួយគ្នា។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា គណបក្សប្រជាជនកម្ពុជា តែងតែអនុវត្តយ៉ាងត្រឹមត្រូវនូវគោលនយោបាយសុដុមជាតិសាសន៍ និងសាសនា ដែលផ្ដល់ឱកាសដល់គ្រប់សាសនាទាំងអស់​ អាចរួមរស់នៅជាមួយបាន។

សម្ដេចតេជោ បន្ថែមថា «គណបក្សប្រជាជន តាំងពីដើមរហូតដល់ចប់ អនុវត្តយ៉ាងត្រឹមត្រូវនូវគោលនយោបាយ ក្នុងជាតិសាសន៍ និងសាសនា ដែលផ្ដល់ឱកាសឲ្យគ្រប់សាសនាទាំងអស់ អាចរួមរស់នៅជាមួយគ្នា ដោយមានគោលដៅឆ្ពោះទៅមុខទាំងអស់គ្នា»។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ការខុសគ្នានៃជាតិសាសន៍ និងសាសនា ​មិនមែនជាឧបសគ្គរារាំងនូវដំណើរការអភិវឌ្ឍប្រទេសជាតិ នោះទេ ដែលនេះជាអ្វីដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា ខណៈប្រទេសខ្លះដែលគេចាត់ទុក ថា ប្រទេសគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ គ្រាន់តែការជួបមុខសាសនាមួយ ​និងសាសនាមួយទៀត អាចមានការប្រើហិង្សាដាក់គ្នា។ ប៉ុន្តែសម្រាប់កម្ពុជា មិនមានបញ្ហាដូចបណ្ដាប្រទេសទាំងនោះឡើយ៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម