ព័ត៌មានជាតិ
សម្ដេចតេជោ រំលឹកអំពីការសហការដ៏ល្អជាមួយអាមេរិក និងដៃគូដទៃទៀត ក្នុងការទប់ស្កាត់អំពើភេរវកម្ម និងចាប់ខ្លួនមេភេរវកម្ម
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកអំពីការសហការដ៏ល្អជាមួយសហរដ្ឋអាមេរិក និងដៃគូដទៃទៀត ក្នុងការទប់ស្កាត់អំពើភេរវកម្ម ក្រោយព្រឹត្តិការណ៍វាយប្រហារភេរវកម្ម ១១ កញ្ញា ២០០១ ទៅលើអគារភ្លោះ នៅក្រុងញូវយ៉ក និងចាប់ខ្លួនមេភេរវកម្ម កាលពីពេលកន្លងមក។

នៅក្នុង «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី ៦» ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” នាព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីពេលកន្លងមក ក្រោយព្រឹត្តិការណ៍វាយប្រហារភេរវកម្ម ១១ កញ្ញា ២០០១ ទៅលើអគារភ្លោះ នៅក្រុងញូវយ៉ក ប្រទេស កម្ពុជា បានសហការយ៉ាងល្អជាមួយសហរដ្ឋអាមេរិក និងដៃគូដទៃទៀត ដើម្បីទប់ស្កាត់អំពើភេរវកម្មក្នុងដំណាក់កាលនោះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ខ្ញុំព្រះករុណាខ្ញុំ នៅចាំបាន យើងបានធ្វើកិច្ចការដ៏ល្អ រាប់ទាំងចាប់មេភេរវកម្ម ដែលមកដេកនៅបឹងកក់ ឈ្មោះ ហាបាលី ធ្វើដំណើរមកដេកនៅបឹងកក់…យើងសហការជាមួយសហរដ្ឋអាមេរិក សហការជាមួយដៃគូដទៃទៀត ចាប់មេភេរវកម្ម»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ចាប់ពីពេលនោះ ប្រទេសកម្ពុជា បានទប់ស្កាត់នូវអំពើភេរវកម្ម មិនឲ្យកើតមាននៅលើទឹកដីកម្ពុជា ឡើយ។ សម្ដេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «យើងទប់ស្កាត់បាននូវភេរវកម្ម មិនឲ្យកើតមាននៅលើទឹកដីរបស់យើង ដែលពេលនោះ យើងតែងតែរំលឹកខ្លួនយើងថា កុំឲ្យកម្ពុជាក្លាយទៅជាជម្រកនៃភេរវកម្ម បើទោះបីជាកម្ពុជាមិនមែនជាគោលដៅ នៃការវាយប្រហារភេរវកម្ម ប៉ុន្តែសូមកុំឲ្យកម្ពុជាក្លាយទៅជាជម្រករបស់ពួកភេរវកម្ម ដែលប្រើប្រាស់ទឹកដីកម្ពុជា ហើយទៅវាយនូវគោលដៅប្រទេសដទៃ យើងបានធ្វើកិច្ចការងារនេះដ៏ល្អជាមួយដៃគូរបស់យើង»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ការទប់ស្កាត់ និងបង្រ្កាបករណីជួញដូរមនុស្ស និងបទល្មើសធំៗផ្សេងទៀត ក៏ប្រទេសកម្ពុជាអាចធ្វើបានល្អផងដែរ តាមរយៈការខិតខំប្រើប្រាស់វិធីបង្ការ, វិធានការរដ្ឋបាល និងវិធានការច្បាប់ ជាដើម៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


