ព័ត៌មានជាតិ
សម្ដេចតេជោ៖ទីតាំងល្បែងខុសច្បាប់នៅខេត្តកណ្តាលមាន ៧០០ ខណៈនៅភ្នំពេញមានជាង ១០០០ កន្លែង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា បន្ទាប់ពីសម្ដេចចេញបញ្ជាឲ្យបង្ក្រាបបទល្មើសល្បែងស៊ីសងភ្លាម រហូតដល់ពេលនេះ នៅរាជធានីភ្នំពេញ បានរកឃើញកន្លែងលួចបើកល្បែងស៉ីសងជាង ១០០០ទីតាំង និងខេត្តកណ្ដាល រកឃើញជាង ៧០០ទីតាំង។ សម្ដេចតេជោ អះអាងបែបនេះ នៅក្នុងវេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បទល្មើសល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ គឺការងារអាទិភាពពាក់ព័ន្ធជាមួយនឹងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តជាច្រើនឆ្នាំមកហើយ ។ ប៉ុន្តែ ស្ថិតក្នុងរយៈពេលចុងក្រោយនេះ ជាពិសេស សម័យឌីជីថល បទល្មើសល្បែងស៉ីសងខុសច្បាប់ បែរជាកាន់តែកើតមានឡើងច្រើនទៅវិញ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់សមត្ថកិច្ច និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវរកឲ្យឃើញមេខ្លោងនៅពីក្រោយបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ពាក់ព័ន្ធនឹងការបង្ក្រាបនេះដែរ បើតាមលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រោយការបង្ក្រាបបទល្មើសល្បែងស៊ីសងនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល គឺមានបុគ្គលមួយចំនួនដែលមានអំណាចបានទំនាក់ទំនងមកលោកផ្ទាល់ ដើម្បីស្នើសុំរកការអន្តរាគមន៍លើបទល្មើសល្បែងស៊ីសងទាំងនេះ។ ប៉ុន្តែយ៉ាង ណាក្ដី សំណើរកកិច្ចអន្តរាគមន៍នេះ ត្រូវបានលោក គង់ សោភ័ណ្ឌ ធ្វើការបដិសេធ ហើយជំរុញឲ្យអ្នកទាំងនោះ បើក្លា ហាន ទៅសុំសម្ដេចតេជោដោយផ្ទាល់ចុះ។ លោកអភិបាលខេត្ត ឆ្លើយតបដូច្នេះថា «កុំសុំខ្ញុំ ទៅសុំសម្ដេចតេជោទៅ ខ្ញុំរាយការណ៍ទៅសម្ដេចហើយ»។

ទន្ទឹមនេះ លោកអភិបាលខេត្តកណ្ដាលរូបនេះ ក៏បានបង្ហាញការប្ដេជ្ញាចិត្ត លុបបំបាត់ឲ្យអស់ទាំងស្រុងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលជាអបាយមុខនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍ ពាលាអាវ៉ាសែ និងបង្កទៅជាបទល្មើសផ្សេង ៗនៅក្នុងសង្គម ផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


