ព័ត៌មានជាតិ
មានតែប្រទេស ៣ នៅតំបន់អាស៊ាន មិនទាន់ភ្ជាប់ជើងហោះហើរមកកម្ពុជា
ប្រទេសក្នុងតំបន់អាស៊ានភាគច្រើន បានភ្ជាប់ជើងហោះហើរភ្ជាប់មកប្រទេសកម្ពុជា។ នៅក្នុងចំណោមប្រទេសអាស៊ានទាំង ១០ មានតែប្រទេស ៣ នៅមិនទាន់មានជើងហោះហើរដោយផ្ទាល់មកប្រទេសកម្ពុជានៅឡើយ។
លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានថ្លែងថា ប្រទេសអាស៊ាន ១០ មានតែប្រទេស មីយ៉ាន់ម៉ា ប៊្រុយណេ និងឥណ្ឌូណេស៊ី មិនទាន់មានជើងហោះហើរមកប្រទេសកម្ពុជា។

លោក ស៊ិន ចាន់សិរីវុត្ថា បានថ្លែងថា កម្ពុជាមានភ្ជាប់ជើងហោះហើរនៅប្រទេសក្នុងអាស៊ាន និងនៅតំបន់អាស៊ី។ ដោយឡែកប្រទេស ៣ មាន មីយ៉ាន់ម៉ា ប៊្រុយណេ និងឥណ្ឌូណេស៊ី មិនទានមានជើងហោះហើរដោយផ្ទាល់ ហើយរាល់ការធ្វើដំណើរទៅមកត្រូវឆ្លងកាត់ប្រទេសទី ៣។
ក្នុងអំឡុងផ្ទុះវិបត្តិកូវីដ កម្ពុជាក៏ដូចប្រទេសជាច្រើនបានរងផលប៉ះពាល់ ដោយសារក្រុមហ៊ុនអាកាសចរជាច្រើនបានផ្អាក និងកាត់បន្ថយជើងហោះហើរ។ ជាមួយគ្នានេះ មានក្រុមហ៊ុនអាកាសចរណ៍មួយចំនួនក៏បានដំឡើងថ្លៃសំបុត្របន្ថែមទៀត។ តួយ៉ាងជើងហោះហើរមកពីប្រទេសចិន បានបង្កើនតម្លៃសំបុត្រយន្តហោះឡើងដល់ជិត ១ ម៉ឺនដុល្លារ។

បើតាមមន្រ្តីអាកាសចរណ៍ស៊ីវិល មុនផ្ទុះវិបត្តិជំងឺកូវីដ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៤៣ បានហោះហើរជាប្រចាំចេញចូលប្រទេសកម្ពុជា ដោយឡែកសព្វថ្ងៃមានក្រុមហ៊ុនចំនួន ២៥ បានចាប់ផ្តើមសេវាហោះហើរឡើងវិញ បើធៀបមុនផ្ទុះកូវីដចំនួនបានថយចុះ ៥០ ភាគរយ។
លោក ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ការស្តារឡើងវិញវិស័យអាកាសចរត្រូវការពេលវេលា ហើយក៏ត្រូវផ្អែកលើសេដ្ឋកិច្ច និងទីផ្សារ។ ជាមួយគ្នានេះវិបត្តិសង្រ្គាមអូសបន្លាយរវាងរុស្សីនិងអ៊ុយក្រែន ក៏អាចប៉ះពាល់ដល់ការងើបឡើងវិញវិស័យអាកាសចរណ៍ ដោយសារការកើនឡើងតម្លៃប្រេង។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជាមានចំនួនជិត ១ លាននាក់ កើនឡើង ៧២០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ ក្នុងនោះផ្លូវអាកាស ៣៩៦,៥៩១នាក់ កើនឡើង ៥៩៥% និងផ្លូវគោក-ទឹក ៦០១,៦៨១នាក់ កើនឡើង ៨៣១%។
ក្រសួងព្យាករណ៍ថា រហូតដល់ដំណាច់ឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិពី ១.៥ លាននាក់ទៅ២ លាននាក់ ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


