ព័ត៌មានជាតិ
មិត្តហ្វូន អ៊ី-ម៉ាន់នី និងព្រូដិនសលកម្ពុជា ចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការរយៈពេលវែង ដើម្បីផ្ដល់សេវាទូរគមនាគមន៍ ធានា រ៉ាប់រងអាយុជីវិត និងគណនីតាមទូរស័ព្ទចល័ត
ក្រុមហ៊ុន មិត្តហ្វូន អ៊ី-ម៉ាន់នី និងព្រូដិនសលកម្ពុជា ដែលសុទ្ធសឹងជាក្រុមហ៊ុនធំៗបំផុតទៅតាមវិស័យរបស់ខ្លួន ក្នុង ប្រទេស កម្ពុជា បានចុះកិច្ចព្រមព្រៀង (MoU) លើកិច្ចសហប្រតិបត្តិការ រួមគ្នាក្នុងការផ្ដល់សេវាទូរគមនាគមន៍ ធានារ៉ាប់ រងអាយុជីវិត និងគណនីតាមទូរស័ព្ទចល័ត ហើយពិធីនេះបាន ប្រព្រឹត្តទៅកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០ ដែលរៀបចំរួមគ្នា ដោយនាយកចាត់ការទូទៅរបស់ក្រុមហ៊ុន មិត្តហ្វូន លោក Phung Van Cuong នាយកប្រតិបត្តិក្រុមហ៊ុនអ៊ី-ម៉ាន់នី លោក Pham Doan Cuong និងអគ្គនាយក (ចាត់តាំង) ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty។

ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនដៃគូទាំងនេះ នឹងផ្ដល់សេវា នានា ដល់អតិថិជនរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដូចជាសេវា ទូទាត់ ប្រាក់តាមអនឡាញ និងការពង្រឹងសេវាធានារ៉ាប់រង អាយុជីវិតតាមប្រព័ន្ធទូរគមនាគមន៍។ កិច្ចព្រមព្រៀងនេះ ក៏នឹង ពង្រឹងដល់កិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងក្រុមហ៊ុនឈានមុខគេផ្នែកទូរគមនាគមន៍ គណនីតាមទូរស័ព្ទចល័ត និង ធានា រ៉ាប់រងអាយុជីវិត ទាំងបីនេះផងដែរ។ ភាគីទាំងបី នឹងសហការ គ្នាលើប្រតិបត្តិការមួយចំនួន។ ក្នុងនោះក្រុមហ៊ុន មិត្តហ្វូននឹង ផ្ដល់ជូនក្រុមហ៊ុនព្រូដិនសលកម្ពុជា នូវសេវាហៅនិងទទួល ទូរស័ព្ទ (SIP TRUNK) សេវាអ៊ីនធឺណិត សេវាបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ សេវា eConnect សេវា SMS Brand-name និងសេវាជាច្រើនទៀត។ ក្រុមហ៊ុន មិត្តហ្វូន និងអ៊ី-ម៉ាន់នី នឹងផ្ដល់សេវាជូនអតិថិជនរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក្នុងការបង់ប្រាក់បុព្វលាភរ៉ាប់រង តាមរយៈប្រព័ន្ធបង់ប្រាក់អ៊ី-ម៉ាន់នី ឬគណនីតាមទូរស័ព្ទចល័ត។
នាយកចាត់ការទូទៅក្រុមហ៊ុន មិត្តហ្វូន លោក Phung Van Cuong មានប្រសាសន៍ថា “ក្រោមកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុនទាំងបីនឹងផ្ដល់ជូនអតិថិជនរបស់ខ្លួននូវសេវាកម្មប្រកបដោយភាពច្នៃប្រឌិតបំផុត”។ លោកបានបន្ថែមថា “កិច្ចសហប្រតិបត្តិការនេះ ដាក់ចេញនូវវិធីសាស្ត្រថ្មីក្នុងការបង់ប្រាក់សេវាធានារ៉ាប់រង អាយុជីវិត ដែលនេះជាជំហានបន្ទាប់នៃការវិវត្តផ្នែកឌីជីថល របស់យើង ក៏ដូចជាបញ្ជាក់ឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់ព្រូដិនសលកម្ពុជា មិត្តហ្វូន និងអ៊ី-ម៉ាន់នី ក្នុងការបន្តប្រើប្រាស់ បច្ចេកវិទ្យាទំនើបចុងក្រោយ ដើម្បីបម្រើសេវាកម្មដែល ធ្វើឲ្យ អតិថិជន កាន់តែមានទំនុកចិត្ត ហើយជួយឲ្យពួកគាត់រស់នៅមាន សុខភាព ល្អ និងមានផាសុកភាពជាងមុន”។

នាយកប្រតិបត្តិក្រុមហ៊ុន អ៊ី-ម៉ាន់នី លោក Pham Doan Cuong មានប្រសាសន៍ថា៖ “ភាពជាដៃគូ នេះនឹងផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់អ៊ី-ម៉ាន់នី និងព្រូដិនសលកម្ពុជាក្នុងការបង់ប្រាក់បុព្វលាភរ៉ាប់រងរបស់ខ្លួន។ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ក៏អាចទូទាត់សំណងជូន ដល់ អតិថិជន របស់ខ្លួន តាមរយៈភ្នាក់ងារជាង ៨០០០ ទីតាំងរបស់អ៊ី-ម៉ាន់នី នៅទូទាំងប្រទេសផងដែរ”។
អគ្គនាយក (ចាត់តាំង) ក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក Sanjay Chakrabarty មានប្រសាសន៍ថា “គោលបំណងរបស់ក្រុម ហ៊ុន ព្រូដិនសលកម្ពុជា គឺជួយឲ្យប្រជាពលរដ្ឋគ្រប់រូបទទួល បាននូវ ជីវិតដ៏ប្រសើរ។ ដើម្បីបំពេញគោលបំណងនេះ ទំនួលខុសត្រូវរបស់យើងនៅពេលនេះ គឺកាន់តែមានភាពបន្ទាន់ និងសំខាន់ជាង ពេលណាទាំងអស់នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនក្នុងកម្ពុជា ពោលគឺដោយសារតែរោគរាតត្បាតកូវីដ-១៩ ហើយនិងទឹកជំនន់ ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនក្នុងពេលនេះ។ ទន្ទឹមនឹងនេះផងដែរ ចំនួនប្រជាពលរដ្ឋកម្ពុជាដែលប្រើ ប្រាស់ សេវាធានា រ៉ាប់រងអាយុជីវិតនៅមានកម្រិតទាប នៅឡើយ”។

លោក Sanjay Chakrabarty បញ្ជាក់ថា ក្នុងនាមជាក្រុមហ៊ុនធានា រ៉ាប់រង អាយុជីវិតធំជាងគេបំផុតនៅកម្ពុជា ដោយមានអតិថិជន ជាង ២០ ម៉ឺននាក់ ហើយតាមរយៈការជួយគាំទ្រក្នុងកិច្ចសហ ប្រតិបត្តិការជាយុទ្ធសាស្ត្រពីសំណាក់ក្រុមហ៊ុននាំមុខគេទាំងពីរ គឺក្រុមហ៊ុនមិត្តហ្វូន និងអ៊ី-ម៉ាន់នី ជឿជាក់ថា យើងនឹងមានលទ្ធភាព ពិសេសក្នុងការពង្រីកវិសាលភាព សេវាធានា រ៉ាប់រង អាយុជីវិតដល់ប្រជាពលរដ្ឋរាប់លាននាក់នៅកម្ពុជា ដែលពុំទាន់ទទួលបានការធានារ៉ាប់រង ឬមានការធានារ៉ាប់រងតិចតួច៕
អត្ថបទពាណិជ្ជកម្ម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


