ព័ត៌មានជាតិ
មកដឹងតម្លៃសិក្សានៅសាកលវិទ្យាល័យរដ្ឋធំៗចំនួន៥នៅភ្នំពេញ
ពិតជាមានសាសំខាន់ណាស់ សម្រាប់សិស្សជាប់បាក់ឌុបនៅឆ្នាំនេះ ដែលកំពុងធ្វើការពិចារណាថាតើគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនមួយណាដែលខ្លួនត្រូវដាក់ពាក្យចូលរៀនទៅតាមចំណង់ចំណូលចិត្ត ដែលខ្លួនពេញចិត្តដើម្បីយកជំនាញមួយពិតប្រាដកសម្រាប់ទៅថ្ងៃអនាគត។
ទន្ទឹមនឹងនេះពួកគេទាំងនោះក៏ចង់ដឹងដែរថាតើសាលាទាំងនោះមានតម្លៃខុសគ្នាយ៉ាងណាខ្លះ ពិសេសគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋធំៗទាំង៥ដែលមានកេរ្តិ៍លេចធ្លោនៅក្នុងប្រទេសកម្ពុជា។

សម្រាប់ឆ្នាំសិក្សាថ្មី២០២០ ២០២១នេះមានលក្ខណៈខុសគ្នាទៅនឹងបណ្តាឆ្នាំមុនៗ ដោយសារបេក្ខជនដែលជាប់បាក់ឌុបនៅឆ្នាំនេះ មិនមាននិទ្ទេសទាំងអស់គ្នាបានធ្វើឲ្យសាកលវិទ្យាល័យរដ្ឋមួយចំនួនមិនមានការផ្តល់អាហារូបករណ៍ ពោលគឺតម្រូវឲ្យសិស្សបង់ថ្លៃសិក្សាទៅតាមការកំណត់របស់សាលានីមួយៗតែម្តង។ មានសាកលវិទ្យាល័យរដ្ឋមួយចំនួនតូចប៉ុណ្ណោះ បានផ្តល់អាហារូបករណ៍ដែលខុសពីសាកលវិទ្យាល័យឯកជនភាគច្រើន ទោះបីជាមិនបានផ្តល់អាហារូបករណ៍ក៏ពិតមែនតែពួកគេបានបញ្ចុះតម្លៃសិក្សានៅឆ្នាំសិក្សាទី១ ដើម្បីទាក់ទាញសិស្សចូលរៀនឲ្យបានច្រើន។
គ្រឹះស្ថានឧត្តមសិក្សារដ្ឋទាំង៥នោះរួមមានសាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

បើតាមលោក វ៉ា ស៊ីហេង ប្រធានដេប៉ាតឺម៉ង់ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានឲ្យដឹងថា សម្រាប់ឆ្នាំសិក្សាថ្មី២០២០ ២០២១នេះ សាកលវិទ្យាល័យត្រូវការជ្រើសរើសនិស្សិតឲ្យចូលរៀនថ្នាក់បរិញ្ញាបត្រជំនាន់ទី២៩ ចំនួន៣៨០០នាក់ លើគ្រប់មុខជំនាញ និងគ្រប់វេនសិក្សា ដោយចាប់ផ្តើមចុះឈ្មោះពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះតទៅ និងឈប់ទទួលពាក្យនៅថ្ងៃទី២៥ខែកម្ភៈឆ្នាំ២០២១។
នៅក្នុងនោះ ថ្នាក់បរិញ្ញាបត្រ កម្មវិធីជាតិដែលមានជំនាញចំនួន១៥មានថ្លៃសិក្សាចំនួន៣០០ដុល្លារក្នុង១ឆមាស និងថ្នាក់បរិញ្ញាបត្រអន្តរជាតិដែលមាន៦មុខជំនាញ មានថ្លៃសិក្សាចំនួន៦០០ដុល្លារក្នុង១ឆមាស។ ចំណែកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាវិញ ត្រូវការជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សា

មូលដ្ឋានកម្រិតវិស្វករសម្រាប់ឆ្នាំសិក្សា២០២០ ២០២១ចំនួន១៥០០នាក់ក្នុងនោះមានអាហារូបករណ៍១០០%ឥតគិតថ្លៃសិក្សាចំនួន៨០នាក់សម្រាប់សិក្សារយៈពេល៥ឆ្នាំ តាមនីតិវិធីរបស់ក្រសួងអប់រំយុវជននិងកីឡា និងអាហារូបករណ៍ប្រមាណ២៥% សម្រាប់និស្សិតនារីគ្រប់រូបនិងអាហាររូបករណ៍ពីដៃគូនានា។អាហារូបករណ៍ទាំងអស់ខាងលើនឹងត្រូវកាត់ផ្ដាច់ក្នុងករណីរៀនត្រួតថ្នាក់។
ចំពោះលក្ខខណ្ឌនៃការជ្រើសរើសប្រឡង បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬសញ្ញាបត្រសមមូល ហើយបេក្ខជនអាចផ្ដល់សញ្ញាបត្រថតចម្លងក្រោយពេលប្រឡងជាប់។

កាលបរិច្ឆេទទទួលពាក្យប្រឡងចាប់ពីជូនដំណឹងនេះរហូតដល់ថ្ងៃទី១៦ខែមករាឆ្នាំ២០២១ដោយបេក្ខជនអាចមកដាក់ពាក្យដោយផ្ទាល់នៅវិទ្យាស្ថាន តែត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាលដូចជាវាស់កំដៅ ការអនុវត្តអនាម័យដៃស្អាតនិងការពាក់ម៉ាសនិងគម្លាតសុវត្ថិភាពសង្គមយ៉ាងតិច១ម៉ែត្រកន្លះជាដើម។ រីឯសម័យប្រលងនឹងធ្វើទៅថ្ងៃទី១៩ ខែមករា ចាប់ពីម៉ោង៧ព្រឹកដែលប្រឡងលើវិញ្ញាសាភាសាខ្មែរ គណិតវិទ្យា តក្កវិទ្យា រូបវិទ្យានិងគីមីវិទ្យា ហើយការប្រឡងនឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញនិងវិទ្យាស្ថាននឹងបិទបញ្ជីឈ្មោះបេក្ខជននៅថ្ងៃទី១៧និង១៨ខែមករាឆ្នាំ២០២១ នៅវិទ្យាស្ថាននិងបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់វិទ្យាស្ថាន។ ចំពោះការប្រកាសលទ្ធផលនឹងធ្វើឡើងនៅថ្ងៃទី២២ខែមករាឆ្នាំ២០២១ វេលាជាម៉ោង៤រសៀល នៅវិទ្យាស្ថាននិងតាមហ្វេសប៊ុកផង។
ទាក់ទិនការដាក់ពាក្យសុំចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករ ចាប់ពីថ្ងៃទី២៥ខែមករា ឆ្នាំ២០២១តទៅរហូតដល់គ្រប់ចំនួន ហើយតម្លៃសិក្សាសម្រាប់និស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាកម្រិតមូលដ្ឋានវិស្វករឆ្នាំសិក្សា២០២០ ២០២១និស្សិតប្រុសឆ្នាំទី១ ដល់ឆ្នាំទី៥ តម្លៃ៦០០ដុល្លារក្នុងមួយឆ្នាំនិងនិស្សិតនារីពីឆ្នាំទី១ ដល់ឆ្នាំទី៥ តម្លៃ៤៥០ដុល្លារឆ្នាំមួយឆ្នាំ។

រីឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលមាន៣មហាវិទ្យាល័យគឺទី១មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរោបនីវិទ្យាផ្តល់អាហារូបករណ៍ចំនួន៣០កន្លែងនិងបង់ថ្លៃសិក្សាថ្នាក់មូលដ្ឋានឆ្នាំទី១ចំនួន៥៥០ដុល្លារ និងឆ្នាំទី២ ដល់ឆ្នាំទី៥ ចំនួន៧៥០ដុល្លារ។មហាវិទ្យាល័យតូរតន្ត្រីផ្តល់អាហារូបការណ៍៣០កន្លែងនិងបង់ថ្លៃសិក្សារយៈពេល៤ឆ្នាំដោយក្នុង១ឆ្នាំៗបង់៤០០ដុល្លារ និងមហាវិទ្យាល័យនាដសាស្ត្រអាហារូបការណ៍៣០កន្លែងនិងបង់ថ្លៃសិក្សារយៈពេល៤ឆ្នាំដោយក្នុង១ឆ្នាំៗបង់៤០០ដុល្លារ។
ចំពោះសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចសិស្សត្រូវបង់រយៈពេល៤ឆ្នាំដោយក្នុង១ឆ្នាំត្រូវចំនួន៦០០ដុល្លារ។
លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានឲ្យដឹងថា «ឆ្នាំសិក្សាថ្មីនេះយើងធ្វើដូចឆ្នាំមុនៗដែរ។ គឺជ្រើសរើសនិស្សិតចំនួនជាង៥០០០នាក់ និងផ្តល់អាហាររូបករណ៍ក៏មានដូចឆ្នាំមុនៗ គឺជិត១០០០កន្លែង។
លោកបានបន្តថាអង្គភាពផ្តល់អាហារូបករណ៍ជាអ្នករើសនិងបញ្ជូនមក។ សាលាទទួលបន្ទុករឿង academicឯរឿងអាហារូបករណ៍អង្គភាពផ្តល់អាហារូបករណ៍ជាអ្នករើសនិងបញ្ជូនមក។
លោកបានបន្ថែមថា សាកលវិទ្យាល័យស្វាគមន៍សិស្សដែលត្រូវបង់ថ្លៃសិក្សាមានជាង៣០ជំនាញដោយបង់ទៅតាមជំនាញនីមួយៗចាប់ពី៣០០ដល់៦០០ដុល្លារ ក្នុង១ឆ្នាំ។
គួរបញ្ជាក់ថា ឆ្នាំនេះក្រសួងអប់រំយុវជននិងកីឡា បានអនុញ្ញាតឲ្យបេក្ខជនដែលត្រូវប្រឡងបាក់ឌុបជាប់ទាំងអស់គ្នាដោយមិនមានការប្រឡងឡើយ ដោយសារតែវិបត្តិជំងឺកូវីដ១៩៕
អត្ថបទ ៖ សំអឿន
-តម្លៃសិក្សា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៖



-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល