Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ វិស័យឯកជនមានការរីកចម្រើន គឺបានជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅពេលដែលវិស័យឯកជន មានការរីកចម្រើន គឺបានជួយដោះស្រាយបញ្ហាសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស ហើយនៅពេលដែលវិស័យឯកជនកាន់តែខ្លាំង ការបង់ពន្ធជូនរដ្ឋក៏កាន់តែច្រើនដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី ៣ ខែតុលានេះថា វិស័យឯកជន បាននិងកំពុងពង្រឹងខ្លួនឡើង ដែលទាមទារនូវធនធានមនុស្ស សម្រាប់អភិវឌ្ឍន៍ ហើយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរថភ្លើង នៃកំណើនសេដ្ឋកិច្ច។

សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ធនធានមនុស្ស ដែលបានបណ្ដុះបណ្ដាលនៅតាមបណ្ដាគ្រឹះស្ថានឧត្ដមសិក្សានានា គឺមួយផ្នែកធំគឺបានវិស័យឯកជនទទួលយកទៅធ្វើការ ដោយម្ខាងដោះស្រាយធ្វើការងារឲ្យនិស្សិត និងម្ខាងទៀត គឺដើម្បីការរីកចម្រើននៃវិស័យឯកជនខ្លួនឯង។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា មានអ្នកខ្លះនិយាយាយថា ការរីកចម្រើននៃក្រុមហ៊ុនខ្លួ​នឯង​ ជាផលប្រយោជន៍របស់ឯកជន តែអ្នកមិនត្រូវភ្លេចនូវចំណងទាក់ទងរបស់វា រវាងវិស័យឯកជន ជាមួយសង្គមជាតិនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា «វិស័យឯកជន រីកធំធាត់កាលណា គឺវាជួយដោះស្រាយបញ្ហាសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស តាមរយៈការដោះស្រាយការងារធ្វើ និងតាមរយៈនៃការបង់ពន្ធ វិស័យឯកជនកាន់តែខ្លាំង ការបង់ពន្ធកាន់ តែច្រើន ហើយដែលការបានប្រាប់ពីការបង់ពន្ធនោះ យើងមានលទ្ធភាពយកទៅវិនិយោគ ធ្វើផ្លូវថ្នល់ ​ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ ដំឡើងបៀវត្សមន្ត្រីរាជការរបស់យើង»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម