Connect with us

ព័ត៌មានជាតិ

សម្លាប់​រួច​ដឹក​សព​យក​ទៅ​ចង​ក​​បង្វែង​ដាន សមត្ថកិច្ច​​បង្ហាញ​អត្តសញ្ញាណជន​រងគ្រោះ

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា យុវជនដែលប្រទះស្លាប់នៅក្នុងខ្ទមចំការដំឡូងមីនោះ ត្រូវបានគេស្គាល់អត្តសញ្ញាណគឺ ឈ្មោះ ស៊ុន សាន អាយុ៣៥ឆ្នាំ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះការស្លាប់របស់យុវជនម្នាក់នេះ គឺជាករណីមនុស្សឃាត មិនមែនជាអំពើធ្វើអត្តឃាតនោះទេ។

លោកអធិការបានបញ្ជាក់ថា នៅវេលាម៉ោង៦.៣០នាទីព្រឹក ថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ ២០២០ មានប្រជាពលរដ្ឋប្រទះឃើញសពយុវជនម្នាក់ស្លាប់ដោយធ្វើអត្តឃាត ខាងលិចផ្លូវជាតិលេខ៥៨ ប្រហែល២០ម៉ែត្រនៅ នៅខាងត្បូងភូមិចំការគរប្រហែល៥០០ម៉ែត្រ ក្នុងខ្ទមចំការដំឡូងមីមួយកន្លែងរបស់ ឈ្មោះឈុន ភ្លុក ភេទប្រុស អាយុ៤៩ឆ្នាំ ស្ថិតក្នុងភូមិចំការគរ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកអធិការបានបញ្ជាក់ថា ឆ្លងតាមការត្រួតពិនិត្យក្រុមការងារ បានរកឃើញស្លាកស្នាមរបួសនៅលើក្បាល លើស្មងជើងទាំងសងខាង ហើយមិនមានចេញទឹកកាមនិងលៀនអណ្តាតនោះឡើយ។ តាមការសន្និដ្ឋានរបស់ក្រុមការងារ សង្ស័យជនរងគ្រោះត្រូវគេសម្លាប់នៅកន្លែងផ្សេង ហើយយកសពមកចងព្យួរនៅ​ខ្ទមចម្ការ​ ជាមួយនឹងខ្សែពានគោយន្តកន្ត្រៃ។

ប្រភព​ពី​ក្រុម​គ្រួសារ​ជន​រងគ្រោះ​បានផ្តល់ព័ត៌មានមកសមត្ថកិច្ចថា ជនរងគ្រោះឈ្មោះ ស៊ុន សាន ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ជាមនុស្សខូចសរសៃប្រាសាទ ធ្លាប់ដើរចូលផ្ទះគេផ្ទះឯង ហើយក៏ធ្លាប់ជាប់ពន្ធនាគារពាក់ព័ន្ធករណីគ្រឿងញៀនទើបចេញពីពន្ធនា​គារ​ផងដែរ។

សពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំបូជានៅវត្តចំការគ ស្ថិតក្នុងភូមិចំការគ ឃុំស្វាយចេក ។ទាក់ទិននឹងករណីស្លាប់របស់ជនរងគ្រោះឈ្មោះស៊ុន សាន នេះ លោកអធិការនរបាលស្រុកស្វាយចេក បានបញ្ជាក់ទៀតថានគរបាលជំនាញកំពុងយកចិត្តទុកដាក់ស្រាវជ្រាវរកជនដៃដល់ដែលប្រព្រឹត្តទៅលើជនរងគ្រោះ ដើម្បីយកមកផ្តន្ទាទោសច្បាប់៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម