សន្តិសុខសង្គម
អស់លទ្ធភាពចិញ្ចឹមចៅ ស្ត្រីវ័យ៦៤ឆ្នាំសម្លាប់ចៅបង្កើតខ្លួនឯងយកទៅកប់នឹងគំនរថ្ម
ស្រ្តីវ័យ៦៤ឆ្នាំម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងអង្គការ CPU ធ្វើការឃាត់ខ្លួនបន្ទាប់ពីសារភាពថា បានសម្លាប់ចៅប្រុសបង្កើតខ្លួនឯងអាយុ៨ឆ្នាំ ដោយសារអស់លទ្ធភាពចិញ្ចឹម។
ស្ត្រីជនដៃដល់មានឈ្មោះ ម៉ុម រឿន អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកចៅប្រុសរងគ្រោះមានឈ្មោះ វណ្ណឌី វីរៈ អាយុ៨ឆ្នាំ។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៣០នាទី ស្ត្រីជនដៃដល់បានប្តឹងសមត្ថកិច្ចពីករណីបាត់ចៅប្រុសឈ្មោះ វណ្ណឌី វីរៈ នៅចំណុចភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ លុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៦និង៣០នាទី មានពលរដ្ឋប្រទះឃើញក្មេងប្រុសឈ្មោះ វីរៈ ដេកស្លាប់ដោយមានថ្មសង្កត់ពីលើ ស្ថិតនៅជើងភ្នំញញ្ញា ខាងជើងភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បន្ទាប់ពីបើកការស្រាវជ្រាវស៊ើបអង្កេត កម្លាំងជំនាញបានកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ ម៉ុម រឿន អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ ត្រូវជាជីដូនបង្កើត និងបានសួរនាំទើបស្ត្រីឈ្មោះ ម៉ុម រឿន សារភាពថា ខ្លួនពិតជាបានសម្លាប់ចៅប្រុសពិតប្រាកដមែន ដោយសារខ្លួនគ្មានសមត្ថភាពចិញ្ចឹមបន្ត។
ស្ត្រីជនដៃដល់ត្រូវបានកម្លាំងនាយកដ្ឋាននគរនបាលព្រហ្មទណ្ឌ ប្រគល់ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


