ព័ត៌មានជាតិ
ភាគីថៃស្នើផ្តល់ជូនភាគីកម្ពុជានូវសំណើផ្សេងៗដើម្បីលើកកម្ពស់គុណភាពអប់រំ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងសាស្ត្រាចារ្យបណ្ឌិត Anek Laothamatas រដ្ឋមន្រ្តីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃព្រះរាជាណាចក្រថៃ បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស និងការងារស្រាវជ្រាវលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។


ក្នុងឱកាសកិច្ចប្រជុំពិភាក្សា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ ភាគីថៃបានស្នើផ្តល់ជូនភាគីកម្ពុជានូវសំណើផ្សេងៗដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំ ការអភិវឌ្ឍធនធានមនុស្ស ការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងវិស័យអប់រំ ព្រមទាំងរឹតចំណងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ។


គួរបញ្ជាក់ថា ក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍នៃព្រះរាជាណាចក្រថៃ ជាអាណាព្យាបាលគ្រឹះស្ថានឧត្តមសិក្សាប្រមាណ១៥០កន្លែង និងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រប្រមាណ៣០កន្លែង៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


