Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រៀបចំ​ទីលាន​ហាត់ប្រាណ​ នៅ​ចន្លោះ​ស្ពាន​ព្រះមុនីវង្ស​ចាស់-​ថ្មី

បានផុស

នៅ

​ដោយសារតែ​ កង្វះ​ទីលាន​សម្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ច្បារអំពៅ​ មាន​កន្លែង​សម្រាប់​ហាត់ប្រាណ​ គឺ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ បាន​រៀបចំ​កន្លែង​ហាត់ប្រាណ​នៅ​ចំ​ចន្លោះ​ស្ពាន​ព្រះមុនីវង្ស​ចាស់ ថ្មី ស្ថិត​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១​ និង​ទី​២​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ការ​បញ្ជាក់​ពី​លោក​ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១​បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅ​រសៀល​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​នេះ​ថា​ ដោយសារ​មើល​ឃើញ​នូវ​ការ​លំបាក​ទីលាន​ សម្រាប់​ហាត់ប្រាណ​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ប៉ែក​ខាងកើត​ស្ពាន​ព្រះមុនីវង្ស ចាស់ ថ្មី​ទើប​លោក​ ចេង មុនី​រ៉ា អភិបាល​នៃ​គណៈអភិបាល​ខណ្ឌ​ច្បារអំពៅ​បានសម្រេច​ធ្វើ​សំណើ​សុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ សុំ​ដី​ចន្លោះ​ស្ពាន​ទាំង​២​ធ្វើ​ទីលាន​សម្រាប់​ហាត់ប្រាណ​។

​លោក​ ពៅ ហួត បន្ត​ថា​ កន្លងមក​បង​ប្អូន​ប្រជាពលរដ្ឋ​តែង​នាំគ្នា​មក​ហាត់ប្រាណ​លើ​ផ្លូវ​មុខ​ផ្ទះ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ ពិសេស​ជាង​នេះ​ គឺ​ងាយ​នឹង​ជួប​គ្រោះថ្នាក់​ទៀត​ផង​។​ ហើយ​ក្នុង​នោះ​សាលា​រាជធានី​ភ្នំពេញ​ ក៏បាន​សម្រេច​ចេញ​ថវិកា​ធ្វើ​ទីលាន​ហាត់ប្រាណ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​តែងតែ​យក​ផ្លូវ​សាធារណៈ​ធ្វើជា​កន្លែង​ហាត់ប្រាណ​នោះ​។ ប្រជាពលរដ្ឋ​ បាន​សំដែង​នូវ​ក្តី​រីករាយ​ពេល​ឃើញ​អាជ្ញាធរ​រៀបចំ​ឲ្យ​មាន​កន្លែង​ហាត់ប្រាណ​ ដើម្បី​ថែរក្សា​សុខភាព​របស់​ពួកគាត់​ដោយ​ពុំ​ចាំបាច់​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជួល​ទីតាំង​សម្រាប់​ហាត់ប្រាណ​នោះ​៕​

អត្ថបទ៖ ន​រា

សូមចុចអាន៖ ​គ​.​ជ​.​ប ជួប​ជាមួយ​អ្នកពាក់ព័ន្ធ ស្ដីពី​ការផ្ដល់​សុពលភាព និង​ការផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវការឆ្នាំ ២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ១២ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ៤២ នាទីutes មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា៤៥ នាទីutes មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម