ព័ត៌មានជាតិ
អភិបាលខណ្ឌច្បារអំពៅ ដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងភូមិអូរអណ្តូង ១ ដែលរងការលិចលង់ធ្ងន់ធ្ងរ បន្ទាប់ពីភ្លៀងធ្លាក់យប់មិញ
កាលពីព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារបច្ចេកទេស និងម្ចាស់មូលដ្ឋានសង្កាត់ព្រែកប្រា ចុះពិនិត្យមើលទីតាំងភូមិអូរអណ្ដូង ១ ដែលរងគ្រោះជន់លិចលំនៅឋាន បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំ កាលពីយប់មិញ។

តាមប្រភពពី លោក ស្លៃម៉ាន អលវី អនុប្រធានភូមិអូរអណ្តូង ១ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៩ នេះ លោក ម៉ូវ ម៉ានិត ដែលទើបនឹងទទួលតំណែង បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យភូមិសាស្ត្ររងការលិចលង់បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង កាលពីយប់ថ្ងៃទី ១៨ មក។

លោកអនុប្រធានភូមិ បានបន្តថា នៅពេលពិនិត្យទីតាំងរងការលិចលង់រួចមក លោកអភិបាលខណ្ឌ បានពិភាក្សាជាមួយក្រុមការងារ ដើម្បីរកវិធីរំដោះទឹកចេញពីទីតាំងដែលរងការលិចលង់។

លោក ម៉ូវ ម៉ានិត បានឲ្យកម្ពុជាថ្មីដឹងថា នៅពេលលោកចុះទៅដល់ទីតាំងដែលរងការលិចលង់ព្រឹកមិញនេះ លោកមានផែនការចំនួន ២ គឺ ទី១-ដាក់គ្រឿងចក្រកាយដីជាប្រឡាយសម្រាប់បង្ហូរទឹកឲ្យចូលទៅដៃព្រែក ស្ថិតនៅខាងត្បូងភូមិអណ្តូង ១ ហើយផែនការទី២ គឺ យកម៉ាស៊ីនចំនួន ២ គ្រឿងដើម្បីបូមទឹកពីតំបន់ដែលរងការលិចលង់ចូលទៅលូធំ។
លោកអភិបាលខណ្ឌ មានក្តីអាណិតអាសូរដល់ប្រជាពលរដ្ឋដែលរងការលិចលង់ដោយជំនន់ទឹកភ្លៀងនេះ ហើយលោកនឹងបន្តរិះរកមធ្យោបាយរំដោះទឹកចេញឲ្យបានលឿនបំផុត៕
អត្ថបទ ៖ នរា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


