ព័ត៌មានជាតិ
គិតត្រឹមដើមខែនេះ ខេត្តព្រះសីហនុ ទទួលពាក្យបណ្ដឹងទាក់ទិនការជួញដូរមនុស្សជិត ៤០០ ករណី
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លើកឡើងថា គិតត្រឹមដើមខែតុលា ឆ្នាំ ២០២២ នេះ ខេត្តព្រះសីហនុ បានទទួលពាក្យបណ្ដឹងទាក់ទងនឹងការជួញដូរមនុស្សប្រមាណជិត ៤០០ ករណី។

ក្នុងនោះបណ្ដឹងនៅក្នុងខេត្តមានជាង ១៣០ ករណី និងបណ្ដឹងតាមរយៈផេកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រមាណជាង ២៥០ ករណី។

នៅជំនួបពិភាក្សាការងារជាមួយលោក ម៉ាក ថេយ៍លឺរ៍ ប្រធានអង្គការវីនរ៉ក់អន្តរជាតិ កាលពីរសៀលថ្ងៃទី ១៣ តុលា លោកអភិបាលខេត្ត បន្តថា ចំណោមបណ្ដឹងជិត ៤០០ ករណី ក្នុងនោះចាប់ពីខែមករា រហូតដល់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២២ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បើកប្រតិបត្តិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ និងអយ្យការអមសាលាដំបូងខេត្ត និងមន្ទីរពាក់ព័ន្ធ ចុះប្រតិបត្តិការបានចំនួន ១៣៥ ករណី ក្នុងនោះរកឃើញអ្នកប្តឹង ៦០៦ នាក់ ស្រី ១០០ នាក់។

ក្នុងប្រតិបត្តិការចុះស្រាវជ្រាវរកឃើញពិរុទ្ធជន ២០ ករណី មានដូចជា បង្ខាំង ជួញដូរពលកម្ម ធ្វើការលើសម៉ោង ដែលទាក់ទងសេរីភាពការងារ និងចោទប្រកាន់អ្នកពាក់ព័ន្ធចំនួន ៩៥ នាក់ និងបន្តការស្រាវជ្រាវតាមនីតិវិធី។

លោកអភិបាលខេត្ត បន្តទៀតថា ចាប់ពីថ្ងៃទី ១៨ ខែសីហា រហូតមកដល់ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២២ បណ្ដឹងចូលតាមរយៈផេកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានចំនួន ២៥៣ ករណី លើ ៦២ ទីតាំង។ ក្នុងនោះរាជរដ្ឋាភិបាល បញ្ជូនក្រុមការងារចុះប្រតិបត្តិការ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ចុះធ្វើការស្រាវជ្រាវ និងបង្ក្រាបអំពើជួញដូរមនុស្សបានចំនួន ២៤៩ បណ្ដឹង ៣ បណ្តឹងនៅខេត្តក្រៅ និងមួយបណ្ដឹងរកមិនឃើញ។

លោកអភិបាលខេត្ត បន្ថែមថា ជាមួយគ្នានេះដែរបានរកឃើញអ្នកប្តឹង ១២២ ករណី មានមនុស្ស ២៣៦ នាក់ ក្នុងនោះ ១៤ ករណី មានពិរុទ្ធជន និងបានឃាត់ខ្លួនជនសង្ស័យ ៦៧ នាក់ ទាក់ទងមានដូចជា បង្ខាំងមនុស្ស ៥ ករណី ជួញដូរមនុស្ស ៥ ករណី អាជីវកម្មផ្លូវភេទ ២ ករណី បើកល្បែងខុសច្បាប់ ១ ករណី ប្រើប្រាស់អាវុធខុសច្បាប់ ១ ករណី ឃាត់ខ្លួនជនសង្ស័យ ៧ នាក់ ជនបរទេសម្នាក់។

លោកអភិបាលខេត្ត បញ្ជាក់ថា ក្នុងយុទ្ធនាការរយៈពេល ៤៥ ថ្ងៃ ត្រូវបានបិទបញ្ចប់ កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២២ កន្លងមកនេះ ហើយមកដល់បច្ចុប្បន្នមិនមានបណ្ដឹងថ្មីនោះទេ។
លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ដោយសារពួកឧក្រិដ្ឋជនប្រើប្រាស់ពលកម្មឆ្លាតវៃ និងប្រព័ន្ធព័ត៌មានវិទ្យាឆ្លាតវៃ ទើបធ្វើឲ្យយើងពិបាកក្នុងការស្វែងរកភស្តុតាងចោទប្រកាន់ ហើយទន្ទឹមនោះ យើងចង់បានអ្នកដែលមានបច្ចេកវិទ្យាក្នុងការគ្រប់គ្រងបទល្មើស នៃអំពើជួញដូរមនុស្សខុសច្បាប់ និងអ្នកមានបច្ចេកវិទ្យាផងដែរ ដើម្បីគ្រប់គ្រង និងបង្ក្រាបសកម្មភាពជួញដូរមនុស្សនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុបានទាន់ពេលវេលា។
លោក ម៉ាក ថេយ៍លឺរ៍ ប្រធានអង្គការវីនរ៉ក់អន្តរជាតិនៅកម្ពុជា បានមានប្រសាសន៍ថា ការងារជួញដូរមនុស្សមិនមាននៅតែកម្ពុជានោះទេ ហើយការងារនេះវាមានការស្មុគស្មាញក្នុងតំបន់។ តាមបទពិសោធន៍របស់អង្គការរបស់លោក នៅតំបន់អាស៊ានមានបទល្មើស នៃអំពើជួញដូរមនុស្សដែលបានបង្កើតឡើងតាមបណ្ដាញ នៃប្រទេសផ្សេងៗទៀត។
លោក ម៉ាក ថេយ៍លឺរ៍ បានបន្តថា អង្គការចង់ស្វែងយល់បន្ថែមទៀត និងជាការចែករំលែកបទពិសោធន៍ នៃអំពើជួញដូរមនុស្ស ដែលវាបានកើតឡើងក្នុងសម័យកូវីដ ដែលពួកឧក្រិដ្ឋជនបង្កើតបទល្មើស ពិសេសតាមរយៈបទល្មើសបច្ចេកវិទ្យា តាមរយៈប្រព័ន្ធអនឡាញ ព្រោះបទល្មើសមើលទៅហាក់បីដូចជាធម្មតា តាមការពិតវាមានទំនាក់ទំនងតាមបណ្ដាញសង្គម ហើយអ្វីដែលថ្មី គឺការបង្ខាំង ចាប់ជំរិតតាមការចាត់តាំង និងការជួញដូរមនុស្ស ហើយករណីនេះ វាបានកើតឡើងនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ានផងដែរនាពេលបច្ចុប្បន្ន៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់