ព័ត៌មានជាតិ
រាជរដ្ឋាភិបាលផ្តល់ស្រូវពូជជិត ១ម៉ឺនគីឡូក្រាម ដល់ពលរដ្ឋស្រុកប្រាសាទសំបូរ
កំពង់ធំ៖ រាជរដ្ឋាភិបាល បានផ្តល់ស្រូវពូជ ប្រមាណជិត ១ម៉ឺនគីឡូ ដល់ពលរដ្ឋ ឃុំឈូកឃុំ គោល ឃុំសំបូរ ឃុំស្រើង ឃុំតាំង ក្រសៅ ស្រុកសំបូរ នៅខេត្តកំពង់ធំ ចំនួន ១,៤២៦ គ្រួសារ ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ដើម្បីជួយស្តារជីវភាពរបស់ប្រជាពលរដ្ឋរង គ្រោះដោយទឹកជំនន់ឡើងវិញ នាព្រឹកថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២។

ថ្លែងក្នុងពិធីនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានពាំនាំប្រសាសន៍សម្តេចជោ សួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះដល់ទឹកជំនន់ទាំងអស់ នៅក្នុងមូលដ្ឋាននេះ។
លោកទេសរដ្ឋមន្ត្រីក៏បានកោតសរសើរដល់សកម្មភាពសស្រាក់សស្រាំ កន្លងមករបស់អាជ្ញាធរខេត្ត ស្រុក ឃុំនិងភូមិក្នុងការងារជួយប្រជាពលរដ្ឋពេលទឹកលិចកន្លងមក ស្នើដល់មេឃុំដែលបាន ទទួលទំនុកចិត្តពីប្រជាពលរដ្ឋនាពេលបោះឆ្នោតកន្លងមក សូមបន្តបម្រើដល់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការ ថាមកពីបក្សនយោបាយណាទេ ដរាបណាពួកគាត់រងគ្រោះដោយទឹកជំនន់ និងមានតម្រូវការជាក់ស្តែង ដោយលោកបានសង្កត់ធ្ងន់ទៀតថា មេឃុំនេះគឺ ជាមេឃុំរបស់ប្រជាពលរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋ ដើម្បីតបស្នងចំពោះទំនុកចិត្តដែលប្រជាពលរដ្ឋបានផ្តល់ជូន។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានស្នើឱ្យអាជ្ញាធរ ខេត្ត ស្រុក ឃុំ សហការនឹងក្រសួងស្ថាប័នជំនាញ ពាក់ព័ន្ធបន្តចុះវាយតម្លៃតម្រូវការដើម្បីដាក់ចេញនូវសកម្មភាពជាក់ស្តែង ពេលទឹកកំពង់បន្តស្រក ជាបន្ត បន្ទាប់ដែលទិសដៅយុទ្ធសាស្ត្រអាទិភាពចំបងដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការស្តារ ជីវភាព ប្រជាពលរដ្ឋរងគ្រោះឡើងវិញបន្ទាន់។ ក្រៅពីនេះ ការងារអនាម័យសំអាតបរិស្ថានក្នុងសហគមន៍ ក្នុងពេលទឹកកំពុងស្រក និងក្រោយពីទឹកស្រកក៏ជាការងារអាទិភាពផងដែរដែលលោកទេសរដ្ឋមន្ត្រី បាន ស្នើដល់អាជ្ញាធរពាក់ព័ន្ធនិងសហគមន៍ចូលរួមអនុវត្តដើម្បីការពារជំងឺដង្កាត់នានាបង្កដោយបរិស្ថានមិនស្អាត។
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានការណែនាំពីបច្ចេកទេសដាំដុះសំខាន់ៗ ដូចជាការការរៀបចំដី និងការប្រើប្រាស់គ្រាប់ពូជស្រូវឱ្យបាន ត្រឹមត្រូវតាមបច្ចេកទេសដើម្បី អាចដាំ ដុះឡើងវិញបានទាន់ពេលវេលា និងបានទិន្នផលខ្ពស់៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


