ព័ត៌មានជាតិ
គ.ជ.ប ៖ ការិយាល័យចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស បានបើកដំណើរការនៅព្រឹកថ្ងៃទី ២០ តុលានេះ
នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ ការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំ-សង្កាត់ ទូទាំងប្រទេស បានបើកបម្រើឲ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ តាមប្រតិទិនកំណត់។ នេះបើតាមការឲ្យដឹងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ មានរយៈពេល ៥០ថ្ងៃ គឺចាប់ពីថ្ងៃទី ២០ ខែតុលា ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២។ ការចុះឈ្មោះបោះឆ្នោត ត្រូវធ្វើការជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧ និង០០នាទីព្រឹក ដល់ម៉ោង ១១ និង៣០នាទីថ្ងៃត្រង់ និងពេលរសៀល ចាប់ពីម៉ោង ២ និង០០នាទី ដល់ម៉ោង ៥ និង៣០នាទីល្ងាច នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងមួយចំនួន ក្នុងឃុំ-សង្កាត់។

លោក មាន សទិ សមាជិក គ.ជ.ប បានឲ្យដឹងកាលពីថ្ងៃទី ១៩ ខែតុលាថា ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបិទការិយាល័យចុះឈ្មោះរៀងរាល់ ១៥ថ្ងៃម្តង ដើម្បីប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត ពិភាក្សាលើការងារដែលបានអនុវត្តកន្លងមក និងរៀបចំការងារដែលត្រូវធ្វើបន្តទៅទៀត។

តាមប្រតិទិន ការបិទការិយាល័យនេះ ត្រូវធ្វើនៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ និងនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២។ ប្រជាពលរដ្ឋ អាចអញ្ជើញទៅពិនិត្យមើលឈ្មោះ នៅតាមឃុំ-សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬតាមរយៈ App-NEC KH ក្នុងទូរស័ព្ទដៃ។

លោក មាន សទិ សមាជិក គ.ជ.ប បានឲ្យដឹងបន្តថា ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ-សង្កាត់ ដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣) គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០០៥ ហើយដែលមិនទាន់មានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតនៃឃុំ-សង្កាត់ ដែលខ្លួនកំពុងរស់នៅ អាចសុំចុះឈ្មោះបោះឆ្នោតបាន៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


