ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈ រកឃើញឈ្មោះមន្រ្តីខ្មោច និងមន្រ្តីមិនប្រក្រតីជាង៣ម៉ឺននាក់
លោក ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ក្រសួងបានរកឃើញឈ្មោះមន្រ្តីខ្មោច និងមន្រ្តីមិនប្រក្រតីចំនួន៣១៥៥៥នាក់ ចាប់ឆ្នាំ១៩៩៥-២០០០ ដែលក្រសួងបានធ្វើកំណែទម្រង់មុខងារសាធារណៈ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធិផលរយៈពេល៥ឆ្នាំរបស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែតុលានៅទីស្តីការគណៈរដ្ឋមន្ត្រី លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងក៏បានរកឃើញមានករណីបើកប្រាក់បៀវត្សរ៍លើសនៅតាមស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងតាមមន្ទីរនានា ជូនមន្រ្តីមានចំនួន៣២ពាន់លានរៀល ហើយក្រសួងបានធ្វើការបង្វែរថវិកាទាំងនេះ ចូលថវិកាជាតិវិញផងដែរ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានមន្រ្តីរាជការទួទាំងប្រទេសសរុបមានចំនួន២២ម៉ឺននាក់ ក្នុងនោះមន្រ្តីថ្នាក់ជាតិជាង៤ម៉ឺននាក់ និងមន្រ្តីថ្នាក់ក្រោមជាតិជាង១៧ម៉ឺននាក់ កំពុងបំរើការងារ ខណៈនៅឆ្នាំ២០២៣ខាងមុខនេះ រាជរដ្ឋាភិបាលបានប្រកាសជ្រើសរើសមន្រ្តីចំនួន៣០០០នាក់បន្ថែមទៀតទៅបំពេញនៅតាមកន្លែងនានាដែលត្រូវការមន្រ្តីបម្រើការងារបន្ថែម។
ពាក់ព័ន្ធនឹងការលើកកម្ពស់យេនឌ័រ និងជនពិការក្នុងវិស័យមុខងារសាធារណៈវិញ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ជម្រើសរើសមន្រ្តីជានារីពី២០%ទៅ៥០%និងជនពិការ២%សម្រាប់មន្រ្តីរាជការប្រឡងចូលបំរើការងារនៅតាមក្រសួងស្ថាប័ននានាហើយបច្ចប្បន្ននេះមានមន្រ្តីរាជការជាស្រ្តីមានការកើនឡើង៤២,៣%នៃចំនួនមន្រ្តីរាជការសរុប៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


