ព័ត៌មានជាតិ
សភាយុវជន នឹងបើកសិក្ខាសាលា«រៀនពីលុយ» ដើម្បីបញ្ជ្រាបការយល់ដឹងពីហិរញ្ញវត្ថុដល់យុវជន
សិក្ខាសាលាបណ្តុះបណ្តាល “រៀនពីលុយ (Rean PiLuy)” គឺជាសិក្ខាសាលារបស់គម្រោងរៀនពីលុយដែលរៀបចំឡើងដោយសភាយុវជន (Youth Assembly) ក្រោមការគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ធនាគារជាតិនៃកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ នេះ គឺជាគម្រោងរបស់យុវជនស្ម័គ្រចិត្តកម្ពុជា ដើម្បីចូលរួមចំណែកនៅក្នុងការងារសង្គម ក៏ដូចជាចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗ ព្រមទាំង ផ្តល់ឱកាសហាត់ការងារតាមរយៈការបំផុសគំនិតសុទិដ្ឋិនិយម និងរៀបចំអនុវត្តគម្រោងរវាងយុវជន និងយុវជនដូចគ្នា។

គម្រោងរៀនពីលុយ គឹផ្តោតសំខាន់ទៅលើប្រធានបទហិរញ្ញវត្ថុផ្ទាល់ខ្លួន ដោយមានបេសសកម្មបង្កើតភាពងាយស្រួលក្នុងការទទួលយកចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា ជាពិសេស យុវជន។ ចក្ខុវិស័យស្នូលរបស់គម្រោងរៀនពីលុយ គឺក្លាយជាកន្លែងដែលមនុស្សគ្រប់វ័យមកពីគ្រប់មជ្ឈដ្ឋាន អាចរៀនសូត្រ ចែករំលែក និងអនុវត្តហិរញ្ញវត្ថុផ្ទាល់ខ្លួនដោយសុវត្ថិភាព និងប្រសិទ្ធភាព។
សិក្ខាសាលាបណ្តុះបណ្តាល“រៀនពីលុយ (Rean PiLuy)” ឆ្នាំ២០២២ នឹងមានរយៈពេល ៦សប្ដាហ៍ គឺចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលម៉ានី នៃអគារ Kampus។ សម្រាប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ គឺជាវគ្គដំបូងតម្រង់ទិសសម្រាប់សិក្ខាកាមដែលបានដាក់ពាក្យចូលសិក្សា និងបានជាប់ទៅតាមលក្ខន្តិកៈរបស់សិក្ខាសាលា ដើម្បីស្ដាប់កិច្ចពិភាក្សាស្ដីពី «យុវជន និងអក្ខរកម្មហិរញ្ញវត្ថុ» ដោយមានការចូលរួមពី តំណាងនៃធនាគារជាតិនៃកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំង ព័ត៌មានលម្អិត លក្ខ័ណ្ឌផ្សេងៗទាក់ទងនឹងការបណ្តុះបណ្តាលនៅ សប្តាហ៍បន្ទាប់។

សិក្ខាកាមដែលចូលរួមសិក្ខាសាលាបណ្តុះបណ្តាលនេះ នឹងឆ្លងកាត់សកម្មភាពពីរដំណាក់កាល គឺដំណាក់សិក្សា និងដំណាក់កាលអនុវត្ត។ នៅក្នុងដំណាក់កាលសិក្សា គឺសិក្ខាកាម នឹងទទួលបានមេរៀន និងការចែករំលែកពីអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ទាក់ទងនឹងប្រធានបទជាច្រើនដូចជា ការសន្សំ និងការគ្រប់គ្រងការចំណាយ អតិផរណា ឥណទាន និងការគ្រប់គ្រងបំណុល ។ល។ ដើម្បីជាជំនួយដល់សិក្ខាកាមសម្រាប់ដំណាក់កាលទី២ ដែលសិក្ខាកាមទាំងអស់ នឹងសិក្សាអំពីប្រធានបទមួយចំនួនផ្សេងទៀត ទាក់ទងនឹងការអភិវឌ្ឍជំនាញទន់ ដូចជា ការគិតបែបច្នៃប្រឌិត និងការគ្រប់គ្រងគម្រោង។ នៅក្នុងដំណាក់កាលទី២នេះ ក៏ជាការអនុវត្តលំហាត់ផងដែរ ដោយសិក្ខាកាម នឹងត្រូវធ្វើការជាក្រុម ហើយទទួលការប្រឹក្សាពីអ្នកបច្ចេកទេសណែនាំ ដើម្បីបង្កើតគម្រោងដើម្បីសង្គម ក្នុងការចូលរួមលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុនៅក្នុងសង្គម។
រីឯ នាថ្ងៃចុងបញ្ចប់នៃសិក្ខាសាលាបណ្តុះបណ្តាល ក្រុមនីមួយៗ នឹងត្រូវធ្វើបទបង្ហាញអំពីគម្រោងរបស់ខ្លួនទៅកាន់គណៈកម្មការ ដើម្បីទទួលបានការវាយតម្លៃ និងមតិកែលម្អ។ ក្រុមដែលមានគំនិតច្នៃប្រឌិតខ្ពស់ គឺនឹងទទួលបានថវិកាសម្រាប់អនុវត្តគម្រោងរបស់ពួកគេ។
អត្ថប្រយោជន៍សម្រាប់យុវជន
◦ ឱកាសសិក្សា និងអភិវឌ្ឍជំនាញគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន
◦ ឱកាសអភិវឌ្ឍជំនាញទន់ ដូចជា ភាពជាអ្នកដឹកនាំ និងការដោះស្រាយបញ្ហា
◦ ពង្រីកបណ្ដាញទំនាក់ទំនង ជាមួយយុវជនដ៏ទៃទៀត និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ
◦ ទទួលបានលិខិតទទួលស្គាល់ការចូលរួមពីគម្រោងរៀនពីលុយ
◦ ឱកាសដឹកនាំគម្រោងដើម្បីសង្គម និងចូលរួមជាផ្នែកមួយនៃការអភិវឌ្ឍសង្គម

សូមសម្រាប់ជូនថា ក្រុមការងារគម្រោងរៀនពីលុយ ដែលរៀបចំឡើងដោយសភាយុវជន (Youth Assembly) គាំទ្រដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ធនាគារជាតិនៃកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺបានចម្រាញ់ពីសាធារណជន និងយុវជនដែលបានដាក់ពាក្យចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាល “រៀនពីលុយ (Rean PiLuy)” ឆ្នាំ២០២២ សរុបចំនួន ៧៨នាក់។ ឆ្លងកាត់ការសម្ភាស គឺចុងក្រោយ សិក្ខាកាមចំនួន ៣០នាក់ត្រូវបានជ្រើសរើស ដើម្បីចូលរួមសិក្ខាសាលាបណ្តុះបណ្តាលនាពេលខាងមុខនេះ៕
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


