ព័ត៌មានជាតិ
កម្ពុជា-សិង្ហបុរីចុះកិច្ចព្រមព្រៀងរួមគ្នាសហប្រតិបត្តិការលើវិស័យថាមពល
ក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម នៃសាធារណរដ្ឋសិង្ហបុរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការថាមពលដើម្បីភាពរីកចំរើននៃការអភិវឌ្ឍវិស័យថាមពលទាំងក្នុងតំបន់ និងប្រទេសទាំងពីរបន្ថែមទៀត។

កិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នានេះត្រូវបានចុះហត្ថនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ រវាងលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលជាមួយលោក តាន់ ស៊ីឡេង រដ្ឋមន្រ្តីក្រសួងធនធានមនុស្ស និងជារដ្ឋមន្រ្តីទី២ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ជាតំណាងក្រសួងនៃសាធារណរដ្ឋសិង្ហបុរីតាមរយៈប្រព័ន្ធវីដេអូ។

ថ្លែងនៅក្នុងឱកាសនោះ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានមានប្រសាសន៍ថា អនុស្សារណៈយោគយល់គ្នាដែលត្រូវបានចុះហត្ថលេខានេះ គឺជាជំហានបន្តដ៏សំខាន់ដើម្បីភាពរីកចំរើននៃការអភិវឌ្ឍវិស័យថាមពលទាំងក្នុងតំបន់ និងប្រទេសទាំងពីរបន្ថែមទៀតជាពិសេស គឺចូលរួមចំណែកកែលម្អហេដ្ឋារចនាសម្ព័ន្ធអន្តរកាលថាមពល និងការបង្កើនឱកាសពាណិជ្ជកម្មតភ្ជាប់ថាមពលក្នុងតំបន់៕


អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


