Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ មន្ត្រីគណបក្សប្រជាជន តែងតែបង្ហាញមុខនៅពេលពលរដ្ឋ ជួបការលំបាក

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា មន្ត្រីគណបក្សប្រជាជនកម្ពុជា តែងតែបង្ហាញមុខនៅពេលប្រជាពលរដ្ឋ ជួបប្រទះការលំបាកណាមួយ ដោយមិនដែលមើលរំលងទុក្ខលំបាករបស់ប្រជាពលរដ្ឋ ម្ដងណាឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពីធីសំណេះសំណាល និងផ្តល់ស្រូវពូជជូនដល់ប្រជាកសិករជាង ៣ពាន់គ្រួសារ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៦​ ខែតុលានេះថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនដែលមើលរំលងទុក្ខលំបាករបស់ប្រជាពលរដ្ឋម្ដងណាឡើយ ដោយមន្ត្រីគណបក្សប្រជាជនកម្ពុជា តែងតែចុះជាប់ជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ។

សម្ដេចតេជោ ហ៊ុន​ សែន បានថ្លែងបន្ថែមថា «នៅពេលប្រជាពលរដ្ឋជួបប្រទះការលំបាក ច្បាស់ណាស់ គឺឃើញមុខគណបក្សប្រជាជន មិនមែនឃើញសមាជិកគណបក្សប្រជាជន តែពេលឃោសនាបោះឆ្នោតនោះទេ ចំណុចនេះបងប្អូនអាចដឹងបានហើយថា យើងរស់នៅជាមួយគ្នារយៈពេល ៤៣ឆ្នាំរួចមកហើយ ជិត ៤៤ឆ្នាំ»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា មន្ត្រីគណបក្សប្រជាជនកម្ពុជា តែងតែបង្ហាញមុខនៅពេលដែលប្រជាពលរដ្ឋជួបការលំបាកណាមួយ ដែលផ្ទុយពីមន្ត្រីគណបក្សដទៃ ទាល់តែដល់រដូវកាលបោះឆ្នោតទើបចុះជួបប្រជាពលរដ្ឋ ហើយឃោសនាបែបរិះគន់ជេរអ្នកដែលផ្ដល់អំណោយ និងដោះស្រាយបញ្ហាទុក្ខលំបាកប្រជាពលរដ្ឋ ទៅវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម