ព័ត៌មានជាតិ
សម្ដេចតេជោ ប្រាប់ត្រង់ៗទៅសមាជិក-សមាជិកា បក្សភ្លើងទៀនថា គួរផ្ដាច់ខ្លួនចេញពីបក្សនេះឲ្យបានស្រូតបំផុត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្រាប់ដោយត្រង់ៗថា សូមសមាជិក-សមាជិកា នៃគណបក្សភ្លើងទៀន សូមផ្ដាច់ខ្លួនចេញពីគណបក្សនេះឲ្យបានលឿន តាមដែលអាចធ្វើទៅបាន ដើម្បីជៀសវាងមានបញ្ហាផ្លូវច្បាប់ណាមួយ ដោយសម្ដេចបង្ហើបថា មានតម្រុយមួយចំនួនហើយ ពាក់ព័ន្ធនឹងគណបក្សនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពីធីសំណេះសំណាល និងផ្តល់ស្រូវពូជជូនដល់ប្រជាកសិករជាង ៣ពាន់គ្រួសារ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២៦ ខែតុលានេះថា សមាជិកា-សមាជិកា នៃគណបក្សភ្លើងទៀន គួរតែផ្ដាច់ខ្លួនចេញពីគណបក្សនេះជាបន្ទាន់ ដើម្បីជៀសវាងបញ្ហាណាមួយកើតឡើង។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សមាជិក-សមាជិកា នៃគណបក្សភ្លើងទៀន គួរតែត្រូវផ្ដាច់ខ្លួនឲ្យបានស្រូតបំផុត តាមដែលអាចធ្វើទៅបាន ដើម្បីជៀសវាងបញ្ហាណាមួយកើតឡើង ព្រោះនេះជាមុខសញ្ញា ជាគោលដៅ ព្រោះជាកម្លាំងម្ខាង គឺគេសម្រាប់ការផ្ដួលរំលំរាជរដ្ឋាភិបាល ប៉ុន្តែវាទៅជាមួយគ្នា ក្នុងការផ្ដួលរំលំរបបរាជានិយមអាស្រ័យធម្មនុញ្ញ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងប្រាប់ទៅមេដឹកនាំគណបក្សភ្លើងទៀន អំពីខ្សែអាតសំឡេងនៃកិច្ចប្រជុំរបស់ពួកគេ ដែលមាននៅក្នុងដៃរបស់សម្ដេចផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងយ៉ាងដូច្នេះថា «ហើយខ្ញុំ ក៏សូមជម្រាបជូនឯកឧត្ដម ថាច់ សេដ្ឋា ឯកឧត្ដម សុន ឆ័យ ឯកឧត្ដម ទាវ វណ្ណុលថា ខ្សែអាតទាំងប៉ុន្មាន បានឋិតនៅក្នុងដៃរបស់ខ្ញុំរួចស្រេចទៅហើយ ជាពិសេសការប្រជុំតាមអនឡាញ ដែលមានអង្គប្រជុំនៅអាមេរិក មានការប្រជុំបារាំង ហើយអ្នកនៅក្នុងស្រុកខ្មែរ ឥឡូវហ្នឹងខ្ញុំដឹងអស់លោកទៀត ថា អស់លោកកំពុងមានការសង្ស័យទៅលើឈ្មោះ តុប វ៉ាន់ចាន់ ដែលជាអតីតតំណាងរាស្រ្ដថា ជាអ្នកថតសំឡេង អស់លោកសង្ស័យគ្នា ក៏សង្ស័យទៅរឿងរបស់អស់លោកទេ»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ច្បាប់ ស្ដីពី គណបក្សនយោបាយ គឺចែងមិនឲ្យមានទំនាក់ទំនងជាមួយទណ្ឌិតនោះទេ។ សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតថា «ដូច្នេះចំណុចនេះ គ្រាន់តែប្រាប់អ្នកឯងឲ្យបានដឹងថា តម្រុយឆ្ពោះទៅរកនៃដំណាក់កាលមួយ កំពុងប្រឈមសម្រាប់អ្នកឯង»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


