ព័ត៌មានជាតិ
ណែនាំឲ្យស្គាល់អភិបាលស្រុកទាំង ៥ នៅក្នុងខេត្តក្រចេះ
នៅឆ្នាំ ២០២២ រដ្ឋបាលខេត្តក្រចេះបានផ្លាស់ប្តូរ និងសម្រួលភារកិច្ចមន្រ្តីថ្នាក់ដឹកនាំតាមស្រុកមួយចំនួនក្នុងខេត្ត។
កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ មានពិធីប្រកាសចូលមុខតំណែងអភិបាលស្រុកព្រែកប្រសព្វថ្មី។ អតីតអភិបាលស្រុកសំបូរ លោក សូម សារិត ត្រូវបានផ្ទេរមកជាអភិបាលស្រុកព្រែកប្រសព្វ ជំនួសលោក ហង្ស ចាន់ឌី ដែលឡើងទៅកាន់តួនាទីជាអភិបាលរងខេត្តក្រចេះ។

នៅស្រុកឆ្លូង លោកស្រី គង់ លឹមហូ អតីតអភិបាលរងស្រុកឆ្លូងបានឡើងជាអភិបាលស្រុកឆ្លូងថ្មីជំនួសលោក ហេង សុផា ដែលទៅកាន់តួនាទីជាអភិបាលរងខេត្តក្រចេះ។

ដោយឡែកស្រុកសំបូរ យោងតាមអនុក្រឹត្យលេខ៦៤៧ អនក្រ.តត របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានសម្រេចតែងតាំង លោក គង់ មេត្តា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលនៃគណ:អភិបាលស្រុកសំបូរ។

លោក សាម ណាល់ អតីតអភិបាលរងស្រុកចិត្របុរី បានឡើងជាអភិបាលនៃគណៈអភិបាលស្រុកស្នួលខេត្តក្រចេះនៅឆ្នាំ ២០២០។

លោក យិន វណ្ណៈ អតីតអភិបាលក្រុងក្រចេះ បានទៅកាន់តំណែងជាអភិបាលស្រុកចិត្របុរីនៅឆ្នាំ ២០១៩៕

អត្ថបទ៖ វិធិន
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


