Connect with us

ព័ត៌មានជាតិ

ខេត្តព្រៃវែង ទទួលបានជ័យលាភីជាខេត្ត​បញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF)

បានផុស

នៅ

ព្រៃវែង៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានរៀបចំពិធីអបអរសាទរខេត្តព្រៃវែងទទួលបានជ័យលាភី​ជាខេត្តបញ្ចប់ការបន្ទោរ​បង់ពាសវាលពាសកាល (ODF) កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តបានលើកឡើងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទមានការរីកចម្រើនជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។ មកដល់ពេលនេះអណ្តូងសរុបក្នុងខេត្តព្រៃវែង មានចំនួន ១៩៧.២៧ អណ្តូង ស្ថានីយ៍ចែកចាយទឹកសហគមន៍មាន២កន្លែង និងស្ថានីយ៍ផលិតទឹកពិសារសហគមន៍ ដែលគាំទ្រដោយអង្គការដៃគូមានចំនួន៣កន្លែង។

លោកបន្តថា ប្រជាពលរដ្ឋទទួលបានទឹកស្អាតប្រើប្រាស់ប្រមាណ ៨៩% ស្មើនឹង ២៣១៨៧ គ្រួសារ ហើយមានគ្រួសារ​ដែលពុំទាន់មានទឹកស្អាតប្រើប្រាស់ ១១% ស្មើនឹង ៥០១០៩ គ្រួសារ និងហូបទឹកស្អាតសុវត្ថិភាពប្រមាណ ៧៩%។ ចំពោះផ្នែកអនាម័យក្នុងទូទាំងខេត្ត បង្គន់អនាម័យដែលប្រជាពលរដ្ឋសាងសង់ និងប្រើប្រាស់សរុប ២២៨៦៥៤ បង្គន់ ស្មើនឹង ៩៤១០% ហើយខ្នងផ្ទះប្រើប្រាស់បង្គន់រួមចំនួន ១៤៣៣៦ខ្នង ស្មើនឹង ៥,៩០% ជារួមអត្រាអនាម័យ​ក្នុងទូទាំងខេត្តសម្រេចបាន ១០០%។

លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានសម្តែងនូវការអប់អរសាទរចំពោះជ័យលាភីនេះ។ លោក ក៏ថ្លែងអរគុណ​អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានយកចិត្តទុកដាក់ជួយគាំទ្រ សហការល្អក្នុងការ​អនុវត្តយ៉ាងសកម្មចុះជួយជំរុញ និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋក្នុងខេត្តបានផ្លាស់ប្តូរទម្លាប់ប្រតិបត្តិអនាម័យ​បានល្អ​ប្រសើររហូតសម្រេចបាន (ODF) ខេត្តនាពេលនេះ៕ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម