Connect with us

ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ដាក់ផែនការ ៨ ចំណុច ទាក់ទាញទេសចរអន្តរជាតិឲ្យបានជាង ៧ លាននាក់ នៅ ៥ ឆ្នាំខាងមុខ

បានផុស

នៅ

ក្រសួងទេសចរណ៍ ដាក់​ចេញ​ផែនការ​អាទិភាព​ចំនួន ៨ ចំណុច ដើម្បី​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ឲ្យ​បាន ៧,៥ លាន​នាក់ និង​ទេសចរ​ផ្ទៃក្នុង​កើន​ដល់ ១៦ លាន​នាក់ នៅ​រយៈពេល ៥ ឆ្នាំ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹង​ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​អភិវឌ្ឍ​សមត្ថភាព​មន្ត្រីរាជការ​ក្នុង​បរិបទ​ឌីជីថល នៅ​ថ្ងៃ​ទី ២៨ តុលា​នេះ​ថា ផែនការ​ទាំង ៨ ចំណុច រួមមាន ៖ ទី១.ការ​អភិវឌ្ឍ​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ប្រកបដោយ​នវានុវត្តន៍ និង​ភាព​ច្នៃប្រឌិត, ទី២.ពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍​ឲ្យ​ស្របតាម​ស្តង់ដារ, ទី៣.ជំរុញ​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ និង​ជំនាញ​ថ្មីៗ​បន្ថែម, ទី៤.សម្រួល​ការ​ធ្វើ​ដំណើរ និង​ដឹកជញ្ជូន​ទេសចរ​ឲ្យ​មាន​ភាព​ងាយស្រួល និង​សុវត្ថិភាព, ទី៥.ពង្រឹង​សមត្ថភាព​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា, ទី៦.ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ ក្នុង​វិស័យ​ទេសចរណ៍, ទី៧.ដាក់​ចេញ​គោលនយោបាយ​សំខាន់ៗ បន្ថែម​ទៀត ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍, និង ទី៨.ពង្រឹង​យន្តការ​អភិបាលកិច្ច​ទេសចរណ៍ និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។

លោក​បន្ត​ទៀត​ថា ក្រសួងទេសចរណ៍ បាន​រៀបចំ​នូវ​គោលនយោបាយ និង​ផែនការ​សំខាន់ៗ ក្នុង​ការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ដើម្បី​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ឲ្យ​បាន​ប្រមាណ ៧,៥ លាន​នាក់ និង​ទេសចរ​ផ្ទៃក្នុង​ប្រមាណ ១៦ លាន​នាក់ នៅ​ឆ្នាំ ២០២៨ ខាងមុខ។

តាម​ការ​សិក្សា​របស់​ក្រសួង​ទេសចរណ៍ បង្ហាញ​ថា ស្រប​ជាមួយ​នឹង​ការវិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ផ្នែក​បច្ចេកវិទ្យា និង​ការ​កើន​ឡើង នៃ​តម្រូវការ​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ គឺ​វិស័យ​ឌីជីថល​រូប​នីយកម្ម បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ហើយ​ចុង​ក្រោយនេះ វិបត្តិ​ជំងឺ​កូវីដ-១៩ ក្លាយ​ទៅ​ជា​កាតាលីករ​ជំរុញ​ឲ្យ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា គឺជា​ដំណោះស្រាយ​កាន់​តែ​មាន​ភាព​ចាំបាច់ និង​ចំ​ពេល​វេលា សំដៅ​ធានា​ឧត្ដមភាព​ប្រកួតប្រជែង​របស់​វិស័យ​ទេសចរណ៍​ក្នុង​បរិបទ នៃ​បដិវត្តន៍​ឧស្សាហកម្ម ៤.០៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម