ព័ត៌មានជាតិ
ស្អែកនេះចាប់ផ្តើមគិតថ្លៃហើយ មកដឹងពីតម្លៃធ្វើដំណើរតាមផ្លូវល្បឿនលឿន
ចាប់ពីថ្ងៃទី០១ វិច្ឆិកា ស្អែកនេះទៅ ការធ្វើដំណើរលើផ្លូវល្បឿនលឿន នឹងត្រូវគិតថ្លៃហើយ ដោយសេវាធ្វើដំណើរលើផ្លូវនេះនឹងគណនាតាមរយៈចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត ដោយបែងចែកជា ៥ប្រភេទ។ ក្រុមហ៊ុនផ្លូវល្បឿនលឿនបញ្ជាក់ថា ការចាប់ផ្តើមយកថ្លៃសេវាធ្វើដំណើរនេះ គឺមានការបញ្ចុះតម្លៃ ២០% រយៈពេល ១ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

យោងតាមតារាងកម្រៃដែលទូទាត់លើមធ្យោបាយធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ របស់ក្រុមហ៊ុន បានបែងចែកតម្លៃយ៉ាងលម្អិតជាពីរ ដោយតម្លៃទីមួយគឺតម្លៃបានបញ្ចុះតម្លៃរួចហើយ (-២០%) និងមួយទៀតជាតម្លៃពេញ(១០០%) ទៅតាម ៥ប្រភេទយានយន្ត ប្រភេទ A-E។
- ប្រភេទ A
ទោចក្រយានយន្តទំហំសុីឡាំងចាប់ ៥០០cc ឡើងទៅ; រថយន្តគ្រួសារ (មិនលើសពី ៧ កៅអី) និងរថយន្តដឹកទំនិញ អាចផ្ទុកទំនិញក្រោម ២តោន ដែលស្ថិតនៅក្នុងប្រភេទA ត្រូវបង់ ០,០៦៤ ដុល្លារ/គ.ម (តម្លៃបញ្ចុះ ២០%) ។ - ប្រភេទ B
រថយន្តដឹកអ្នកដំណើរ (ចាប់ពី ៨-១២កៅអី) និងរថយន្តដឹកទំនិញ (អាចផ្ទុកទំនិញ ២តោន-៥តោន) ស្ថិតក្នុងប្រភេទB វិញ តម្រូវឱ្យបង់ ០,១២៨ ដុល្លារ/គ.ម (តម្លៃបញ្ចុះ ២០%) ។ - ប្រភេទ C
រថយន្តដឹកអ្នកដំណើរ (ចាប់ពី ២០-៥៦កៅអី) និងរថយន្តដឹកទំនិញ (អាចផ្ទុកទំនិញលើសពី ៥តោន-១០តោន) តម្រូវឱ្យបង់ ០,១៩២ ដុល្លារ/គ.ម (តម្លៃបញ្ចុះ ២០%) ។ - ប្រភេទ D
រថយន្តដឹកទំនិញ ដែលអាចផ្ទុកទំនិញលើសពី ១០តោន-២០តោន គឺតម្រូវឱ្យបង់ ០,២៥៦ ដុល្លារ/គ.ម (តម្លៃបញ្ចុះ ២០%) ។ - ប្រភេទ E
រថយន្តដឹកទំនិញ ដែលអាចផ្ទុកទំនិញលើសពី ២០តោនឡើងទៅ គឺតម្រូវឱ្យបង់ ០,៣២ ដុល្លារ/គ.ម (តម្លៃបញ្ចុះ ២០%) ។

ទន្ទឹមនឹងដំណើរការបង់សេវាលើការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ នគរបាលចរាចរណ៍ ក៏នឹងចាប់ផ្តើមរឹតបន្តឹងលើការអនុវត្តការផាកពិន័យផងដែរ ពិសេសចំពោះអ្នកបើកបរលើសល្បឿនកំណត់។

សូមរំលឹកថា សម្រាប់រថយន្តគ្រួសារ អាចបើកបរក្នុងល្បឿនលឿនបំផុត ១២០គីឡូម៉ែត្រ/ម៉ោង ខណៈល្បឿនទាបបំផុត ៦០គីឡូម៉ែត្រ/ម៉ោង ។ ដោយឡែកសម្រាប់រថយន្តកុងតឺន័រមានសណ្តោង អាចបើកបរក្នុងល្បឿនត្រឹមតែ ៨០គីឡូម៉ែត្រ/ម៉ោង និងសម្រាប់រថយន្តធំអត់មានសណ្តោង អាចបើកបរក្នុងល្បឿន ១០០គីឡូម៉ែត្រ/ម៉ោង ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានគូសបញ្ជាក់ជាច្រើនលើករួចមកហើយសម្រាប់រថយន្តធុនធំ គឺតម្រូវឱ្យបើកបរប្រកាន់ស្តាំជានិច្ច ដោយមិនអាចបើកលើគន្លងខាងឆ្វេងប្រើពេលយូរឡើយ៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


