ព័ត៌មានជាតិ
អាជ្ញាធរស្រុកតាំងគោក លើកទឹកចិត្តប្រជាកសិករធ្វើស្រូវប្រដេញទឹក និងស្តារឡើងវិញបន្ទាប់ពីរងការខូចខាតក្នុងអំឡុងពេលទឹកជំនន់
កំពង់ធំ ៖ ក្រោយពេលទឹកស្រក ប្រជាកសិករនៅស្រុកតាំងគោក ចាប់ផ្តើមសស្រាកសស្រាំធ្វើស្រូវប្រដេញទឹក និងស្តារឡើងវិញបន្ទាប់ពីរងនូវការខូចខាតដោយទឹកជំនន់។ ក្រោមការយកចិត្តទុកដាក់ចង់ដឹងពីទុក្ខលំបាក របស់បងប្អូនប្រជាកសិករ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី ព្រមទាំងអាជ្ញាធរឃុំពង្រ បានចុះពិនិត្យស្ថានភាពការបង្កបង្កើនផលរបស់ប្រជាកសិករ ក្រោយពីទឹកជំនន់បានស្រក។

នៅក្នុងឱកាសនោះ លោកក៏បានក្រើនរំលឹកដល់អាជ្ញាធរឃុំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួន ធ្វើការទប់ទឹកដើម្បីប្រើប្រាស់ ជៀសវាងកាយទំនប់ឬភ្លឺស្រែដើម្បីចាប់ត្រី ជាហេតុនាំឲ្យទឹកហូរពីស្រែខ្វះទឹកប្រើប្រាស់ ព្រោះរដូវនេះទឹកភ្លៀងមិនសំបូរទៀតទេ។

បន្ថែមពីនេះទៀត លោកអភិបាលក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខិតខំធ្វើស្រែប្រដេញទឹក និងស្តារឡើងវិញកំទុកស្រែទំនេរ។ បងប្អូនមានការសប្បាយរីករាយនូវការយកចិត្តទុកដាក់គិតគូរសុខទុក្ខរបស់អាជ្ញាធរ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្តល់ពូជស្រូវដើម្បីធ្វើការស្តារឡើងវិញនូវស្រែដែលបានខូចខាត៕
អត្ថបទ ៖ ឈាង មករា





-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


