Connect with us

ព័ត៌មានជាតិ

​អភិបាល​រាជធានី ជំរុញ​ឲ្យ​គណៈ​បញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌ សង្កាត់ ប្រជុំ​រាល់​ខែ ដើម្បី​ដាក់ចេញ​ជា​វិធានការ​ក្នុង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់​និង​បរិស្ថាន​ល្អ

បានផុស

នៅ

ភ្នំពេញ​ ៖ អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់ បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌ សង្កាត់​ជាប្រចាំ​រាល់​ខែ ដោយ​ដាក់​ទិសដៅ​អោយបាន​ច្បាស់លាស់ បញ្ហា​ប្រឈម​នានា សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ការងារ​របស់ខ្លួន​ដំណើរការ​ទៅដោយ​រលូន រក្សាបាន​សន្តិសុខ សណ្តាប់ធ្នាប់​និង​បរិស្ថាន​ល្អ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឃួ​ង ស្រេង បាន​ជំរុញ​បែបនេះ​នៅ​រសៀល​ថ្ងៃទី​០១ ខែ​វិ​ច្ឆិ​កា ឆ្នាំ​២០២២ ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​កម្មវិធី​ពានរង្វាន់​សេវា​សង្គម សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជូន​រដ្ឋបាល​ខណ្ឌ សង្កាត់ ប្រចាំឆ្នាំ​២០២០-២០២១ ក្រោម​អធិបតីភាព លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី និង​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណ​:​អភិបាល​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង មានប្រសាសន៍ថា ក្នុងនាម​អាជ្ញាធរ​ខណ្ឌ សង្កាត់​ត្រូវ​រួមគ្នា​សហការគ្នា​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​រាជធានី​ភ្នំពេញ​របស់​យើង​មាន​ទាំង​សន្តិសុខ​សណ្ដាប់ធ្នាប់ សោភ័ណភាព និង​បរិស្ថាន​ល្អ​ពិសេស ការពិនិត្យ​ទៅលើ​មូលដ្ឋាន​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​សំរាម ធូលី​ជាដើម ដោយ​ធ្វើការ​រាយការណ៍​ក៏ដូចជា​អន្តរាគមន៍​ដើម្បី​យក​សំរាម​និង​ធូលី​ចេញពី​ដងផ្លូវ​​នានា​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​អស់​។

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា កន្លងមកនេះ ពិសេស​ក្នុងដំណាក់កាល នៃ​ការរីក​រាលដាល​ជំងឺ​COVID-19 ទាំង​ខណ្ឌ ទាំង​សង្កាត់​និង​មន្ទីរ​ពាក់ព័ន្ធ​បាន​យកចិត្តទុកដាក់​ខ្លាំងណាស់ ដោយ​បំពេញការងារ​នេះ មិន​ថា​ថ្ងៃ​ឬ​យប់​ឡើយ រហូត​ទទួលបាន​ជោគជ័យ​និង​បាន​បើក​​ដំណើរការ សេដ្ឋកិច្ច​ប្រទេស​ឡើងវិញ ដែល​គិត​មកពី​នេះ ភាព​ជោគជ័យ​ក្នុងការ​ទប់ស្កាត់ COVID-19 មាន​រយៈពេល​មួយ​ឆ្នាំ​គត់​។

លោក​ឃួ​ង ស្រេង ក៏បាន​ជំរុញ​អោយ​អាជ្ញាធរ​ខណ្ឌ សង្កាត់ បន្ត​បម្រើ​ប្រជាពលរដ្ឋ​បន្ថែម​ទៀត​ពិសេស ការផ្តល់សេវា​សង្គម​ជូ​ន​ប្រជាពលរដ្ឋ ដើម្បី​ទទួលបាន​ការគោរព​ស្រលាញ់​និង​ជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ រហូតដល់​ពួកគាត់​បោះឆ្នោតអោយ​យើង​នៅ​ឆ្នាំ​២០២៣​ខាងមុខ​។ ការផ្តល់សេវា​នៅទីណា​ល្អ ទីនោះ​ប្រជាពលរដ្ឋ កាត់បន្ថយ​បាន​នូវ​ភាពក្រីក្រ​និង​កាត់បន្ថយ​អំពើ​ហិ​ង្សា​ផងដែរ​។ ខណ្ឌ សង្កាត់​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ដើម្បី​បាន​សន្ទុះ​ច្រើន ឈានទៅ​ទទួលបាន​ចំណាត់ថ្នាក់​ផ្កាយ​ច្រើន​។ លើក​កម្ពស់​សេវា​សង្គម​ជួយ​ប្រជាពលរដ្ឋ រងគ្រោះ និង​ងាយ​រងគ្រោះ និង ជំរុញ​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​ទៅ​ចុះឈ្មោះ​បោះឆ្នោត​អោយបាន​គ្រប់គ្នា​និង​ទាន់ពេល។

គួរ​បញ្ជាក់​ថា ចំពោះ​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធី​ពានរង្វាន់​សេវា​សង្គម​សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ផ្អែក​តាម​លទ្ធផល​ដែល​ក្រសួងមហាផ្ទៃ បានធ្វើការ​ពិនិត្យ​វាយតម្លៃ សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឆ្នាំ​២០២០-២០២១ គឺ​រាជធានី​ភ្នំពេញ ទទួលបាន​ពាន់រង្វាន​ជើងឯក​ចំនួន ២​ខណ្ឌ និង​២​សង្កាត់ រួមមាន​៖ រដ្ឋបាល​ខណ្ឌមានជ័យ ទទួលបាន​ជ័យលាភី​ជើងឯក​លេខ​២​។ រដ្ឋបាល​ខណ្ឌ​កំបូល ទទួលបាន​ជ័យលាភី​ជើងឯក​លេខ​៣ រដ្ឋបាល​សង្កាត់​បឹង​កេងកង​ទី​១ ទទួលបាន​ជ័យលាភី​ជើងឯក​លខ​១ រដ្ឋបាល​សង្កាត់​បឹង​កេងកង​ទី​២ ទទួលបាន​ជ័យលាភី​ជើងឯក​លេខ​៤(​បានប្រគល់​ជូន​រួច​ដោយ​ក្រសួងមហាផ្ទៃ​កាលពី ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ​) ។

ចំពោះ​ពានរង្វាន់​ផ្កាយ​សេវា​សង្គម​ដែល​ត្រូវ​ធ្វើ​ពិធី​ប្រគល់​ជូន​នេះ រួមមាន រដ្ឋបាល​រាជធានី​ភ្នំពេញ ទទួលបាន​ពានរង្វាន់​ផ្កាយ​៣ រដ្ឋបាល​ខណ្ឌ​ចំនួន​៩ ទទួល​បាន​ផ្កាយ​៣ រដ្ឋបាល​ខណ្ឌ​ចំនួន​៣ ទទួលបាន​ផ្កាយ​២ ។ ចំណែក​រដ្ឋបាល​សង្កាត់​ចំនួន​២៨​ទទួលបាន​ផ្កាយ​៣ រដ្ឋបាល​សង្កាត់​ចំនួន​១៥​ទទួលបាន​ផ្កាយ​២​និង​រដ្ឋបាល​សង្កាត់​ចំនួន​៨​ទៀត​ទទួលបាន​ផ្កាយ​១៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១០ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១២ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ១៣ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ២៣ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម