ព័ត៌មានជាតិ
ផ្លូវជាតិ ៥ កន្លែង បំពាក់កាមេរ៉ាចាប់ល្បឿន ហ៊ានល្មើសបញ្ជូនវិក្កយបត្រផាកពិន័យដល់ផ្ទះ
តាមដងផ្លូវជាតិមួយចំនួន បានបំពាក់កាមេរ៉ាចាប់ល្បឿនដើម្បីគ្រប់គ្រងលំហូរចរាចរណ៍ និងទប់ស្កាត់ការបើកបរដែលបង្កគ្រោះថ្នាក់តាមដងផ្លូវ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា រាល់គម្រោងសាងសង់ផ្លូវជាតិមួយចំនួន បានបង្កប់តម្លៃបន្ថែមលើការទិញកាមេរ៉ាសម្រាប់គ្រប់គ្រងបទល្មើសតាមដងផ្លូវ។ ជាក់ស្តែងផ្លូវជាតិលេខ ៣ ដែលទើបបើកសម្ពោធជាផ្លូវការកាលពីខែមីនាឆ្នាំ២០២២ មានបំពាក់កាមេរ៉ាដើម្បីគ្រប់គ្រងបទល្មើស ជាពិសេសការបើកបរល្មើសល្បឿនកំណត់។

យ៉ាងណាមិញកាមេរ៉ាចាប់ល្បឿនដែលបានបំពាក់នៅផ្លូវជាតិលេខ ៣ មិនទាន់បានអនុវត្តពេញលេញនៅឡើយទេ។
“ផ្លូវជាតិលេខ ៣ មានកាមេរ៉ារួចហើយ ប៉ុន្តែមិនទាន់បានចាប់ផ្តើមអនុវត្តបានពេញលេញនៅឡើយទេ ដោយសារមានបញ្ហាតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត។ ក្រសួងមានតួនាទីបំពាក់កាមេរ៉ា ប៉ុន្តែការតភ្ជាប់និងការផាកពិន័យជាតួនាទីរបស់នគរបាល”។
បើតាមលោក ស៊ុន ចាន់ថុល ផ្លូវជាតិ ៤ ខ្សែទៀត ក៏គ្រោងបំពាក់កាមេរ៉ាចាប់ល្បឿនមានផ្លូវជាតិលេខ ៣១ លេខ ៣៣ លេខ ៤១ និងលេខ ៧ ដែលនឹងបើកការដ្ឋានឆាប់ៗនេះ។
កាមេរ៉ាឆ្លាតវៃដែលបំំពាក់តាមដងផ្លូវជាតិ អាចឲ្យមន្ដ្រីជំនាញដឹងល្បឿន ពណ៌ និងស្លាកលេខរថយន្ថអ្នកបើកបរដែលមិនពាក់ខ្សែក្រវ៉ាត់ ប្រើទូរសព្ទេពេលបើកបរ និងសកម្មភាពល្មើសច្បាប់ចរាចរណ៍ផ្សេងៗ ដែលផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យ និងពិន័យបទល្មើស។

នៅលើកំណាត់ផ្លូវជាតិលេខ ៣ ទីតាំង ១០ ទីតាំងបានបំពាក់កាមេរ៉ារួចជាស្រេច។ ក្នុងនោះពីចោមចៅ ដល់បែកផ្លូវគូសជាផ្លូវដែលមានបួនគន្លង មាន ៤ ទីតាំង និងកំណាត់ផ្លូវពីបែកគូស ទៅទីរួមខេត្តកំពតដែលមានផ្លូវពីរគន្លង មានចំនួន ៦ ទីតាំង។ មុននឹងដាក់ប្រើប្រាស់អាជ្ញាធរ នឹងបំពាក់ផ្លាកសញ្ញាជូនដំណឹងដល់អ្នកបើកបរយ៉ាងតិច ១ គីឡូម៉ែត្រ មុននឹងដល់ទីតាំងកាមេរ៉ាចាប់ល្បឿន។
លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានបញ្ជាក់ថា នៅពេលអ្នកបើកបរបើកល្មើសហើយកាមេរ៉ាថតបាន សមត្ថកិច្ចនឹងបញ្ជូនវិក្កយប័ត្រផាកពិន័យដល់ផ្ទះតែម្តង៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


