ព័ត៌មានជាតិ
លោក មុត ភន ៖ ការបោះសំរាមពាសវាលពាសកាល បង្កឲ្យប៉ះពាល់បរិស្ថាន សុខភាពមនុស្ស សត្វ
បញ្ហាសំរាមដែលប្រជាពលរដ្ឋមួយចំនួនយកទៅបោះចោលពាសវាលពាសកាលតាមផ្លូវសាធារណៈនានាយ៉ាងអនាធិបតេយ្យនោះ បានបង្កផលប៉ះពាល់ដល់បរិស្ថាន សុខភាពរបស់មនុស្ស សត្វ និងបាត់បង់សោភ័ណភាពតែម្ដង។

លោក មុត ភន អភិបាលស្រុកសំរោងទង នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ បានលើកឡើងថា “សកម្មភាពបោះសំរាមពាសវាលពាសកាលតាមទីសាធារណៈ និងដងផ្លូវនានា វាបណ្ដាលឲ្យប៉ះពាល់បរិស្ថាន សុខភាពមនុស្ស សត្វ និងសេចក្ដីថ្លៃថ្នូរសង្គមផងដែរ”។

លោកអភិបាលស្រុក លើកឡើងបែបនេះ ក្នុងឱកាសចុះសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ ៤ និងទីសាធារណៈនានា ដែលមានការចូលរួមពីមន្ត្រីរាជការតាមបណ្ដាការិយាល័យជុំវិញស្រុក កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ សិស្សានុសិស្ស អាជីវករ កម្មករ និយោជក ព្រមទាំងប្រជាពលរដ្ឋក្នុងស្រុកសំរោងទង យ៉ាងច្រើនផងដែរ។

លោកអភិបាលស្រុក បានបន្តទៀតថា ការងារបរិស្ថាន ជាកិច្ចការងារដ៏សំខាន់មួយសម្រាប់សហគមន៍របស់យើង។ ការសម្អាតបរិស្ថាន ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រាប់ទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់តែម្ដង។

លោក មុត ភន បានបន្ថែមថា បរិស្ថានស្អាតកើតចេញពីយើងគ្រប់ៗគ្នា បរិស្ថានស្អាត បរិយាកាសល្អ សុខភាពសាធារណៈល្អ គ្រួសារមានសុភមង្គល និងមានឱកាសជួយអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែសំបូររុងរឿងបន្ថែមទៀត។

សូមបញ្ជាក់ថា ចំពោះការចូលរួមសម្អាតអនាម័យបរិស្ថាននាពេលនេះ ជាសក្ខីភាពបញ្ជាក់អំពីការយល់ដឹងក្នុងកិច្ចការគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយចីរភាព ដែលនាំមកនូវបរិស្ថានល្អ សុខភាពសហគមន៍ល្អ សុខភាពគ្រួសារល្អ សុខភាពសាធារណៈល្អ ក្នុងការរស់នៅប្រកបដោយចីរភាព ដែលជាតម្រូវការចាំបាច់របស់មនុស្ស សត្វ រុក្ខជាតិ និងជីវចម្រុះផ្សេងៗទៀត ទាំងនៅលើដី ក្នុងទឹក សុទ្ធតែត្រូវការបរិស្ថានល្អ ដើម្បីជីវិតរស់នៅពេលបច្ចុប្បន្ន និងពេលអនាគត។ ចំពោះសំណល់រឹង រាវ បានជះឥទ្ធិពលអវិជ្ជមានទៅដល់បរិស្ថាន សុខភាព និងសង្គម យ៉ាងធ្ងន់ធ្ងរបំផុត។

សូមរម្លឹកថា បច្ចុប្បន្នយើងសង្កេតឃើញមានការបោះចោលសំរាមតាមដងផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ បង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន បាត់បង់សណ្ដាប់ធ្នាប់ សោភ័ណភាព ស្ទះផ្លូវទឹកហូរ និងសុខភាពមនុស្ស សត្វ ផងដែរ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ធ្លាប់លើកឡើងនាពេលកន្លងមកថា ការអនុវត្តជាប្រចាំនូវអនាម័យបរិស្ថាននេះ វានាំមកនូវសុខភាពល្អសម្រាប់យើងទាំងអស់គ្នាផង និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកទស្សនាទីរួមខេត្តស្អាតយើងផង ស្របពេលខេត្តកំពង់ស្ពឺត្រូវបានប្រជាពលរដ្ឋលើកឡើងពីការអភិវឌ្ឍយ៉ាងស្រស់បំព្រង៕
អត្ថបទ ៖ ភួង រដ្ឋា

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៧ ម៉ោង ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់