ព័ត៌មានជាតិ
ស្លាប់២៣នាក់ និងរបួសធ្ងន់៣៩នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដើមខែមករានេះ
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានឲ្យដឹងនៅរសៀលនេះថា រយៈពេល០៤ថ្ងៃ ដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៤៦ លើក ធ្វើឲ្យមនុស្សស្លាប់ចំនួន២៣ នាក់ របួសចំនួន៥៣ នាក់ របួសធ្ងន់ចំនួន៣៩នាក់។

ដោយឡែកនៅថ្ងៃច័ន្ទ ទី០៤ ខែមករា នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន០៨ លើក ក្នុងនោះស្លាប់ចំនួន០៣នាក់ របួសចំនួន០៨ នាក់ ក្នុងនោះរបួសធ្ងន់ចំនួន០៦ នាក់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅតាមរាជធានី ខេត្ត ចំនួន០៨។

បើតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក្នុងរយៈពេល០៤ថ្ងៃ ដើមខែមករានេះដែរ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន២៣៧៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៧៤៣ គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន៦៣០គ្រឿង ក្នុងនោះរថយន្តតូចចំនួន៥២១គ្រឿង និងរថយន្តធំចំនួន១០៩គ្រឿង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឲ្យដឹងដែរថា សម្រាប់ថ្ងៃទី០៤ ខែមករានេះ មានយានយន្តល្មើសចំនួន៦០៣ គ្រឿង ត្រូវបានពិនិត្យ និងពិន័យ ក្នុងនោះម៉ូតូចំនួន៤២៧ គ្រឿង និងរថយន្តចំនួន១៧៦គ្រឿង។

ក្នុងចំណោមម៉ូតូល្មើសទាំង៤២៧ គ្រឿងនោះ បើកបរដោយអត់មួកសុវត្ថិភាពចំនួន៣៧៨ នាក់, បើកបរល្មើសសញ្ញាចំនួន៣០ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន០៨នាក់, បើកបរដោយអត់ស្លាកលេខចំនួន០៨ គ្រឿង និងបើកបរប្រើទូរស័ព្ទចំនួន០៣ នាក់។
ចំណែករថយន្តទាំង១៧៦គ្រឿងនោះ មានរថយន្តតូចចំនួន១៣៦គ្រឿង និងរថយន្តធំចំនួន៤០គ្រឿង ហើយក្នុងចំណោមយានយន្តទាំងនោះ មានល្មើសល្បឿនចំនួន២៩ គ្រឿង, អត់មានប័ណ្ណបើកបរចំនួន១៣ នាក់, ល្មើសញ្ញាចំនួន០៦ គ្រឿង, បើកបរអត់ដាក់ខ្សែក្រវ៉ាត់ចំនួន១០៧ នាក់, លើសចំណុះចំនួន០២ គ្រឿង, បើកបរក្នុងស្ថានភាពស្រវឹងចំនួន០១នាក់, អត់ស្លាកលេខចំនួន០៩ គ្រឿង និងបើកបរប្រើទូរសព្ទចំនួន០៩នាក់៕
ដោយ ៖ កោះកែវ

សូមចុចអាន ៖ អ៊ីរ៉ង់ នឹងសងសឹកឲ្យលោក Soleimania បន្ទាប់ពីលោក Biden ចូលកាន់តំណែង
សូមចុចអាន ៖ជនសង្ស័យ សារភាព ហេតុការណ៍ មុនបាញ់សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


