ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស្នើឱ្យផ្តល់ព័ត៌មាន បើនគរបាលចរាចរណ៍ប្រើអាកប្បកិរិយាមិនសមរម្យ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ឱ្យប្រជាពលរដ្ឋគ្រប់រូបផ្តល់ព័ត៌មាន មកកាន់ផេកហ្វេសប៊ុករបស់សម្តេចផ្ទាល់ បើសិនជាមានមន្ត្រីនគរបាលចរាចរណ៍ប្រើអាកប្បកិរិយាមិនល្អ។ សម្តេចក្រឡាហោមសន្យាថា នឹងដោះស្រាយជូន។

ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគារសិក្សានៃវិទ្យាល័យ សម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ នៅខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ អះអាងថា ផេកហ្វេសប៊ុករបស់សម្តេច ស្វាគមន៍ជានិច្ចចំពោះការផ្តល់ព័ត៌មានរបស់ប្រជាពលរដ្ឋ លើអាកប្បកិរិយាមិនសមរម្យ របស់កម្លាំងសមត្ថកិច្ចសម្រួលចរាចរណ៍ ខណៈក្រសួងក៏កំពុងពង្រឹងវិន័យលើបញ្ហានេះ។
បើតាមសម្តេចក្រឡាហោម បច្ចុប្បន្ននេះ មិនសូវទទួលបានការរិះគន់ទៅលើមន្ត្រីនគរបាលចរាចរណ៍ ដូចកាលពីពេលកន្លងទៅនោះទេ ដែលនេះអាចចាត់បានទុកថា កម្លាំងសមត្ថកិច្ចក៏ធ្វើបានល្អដែរ។
ម៉្យាងវិញទៀត សម្តេចក្រឡាហោម ស ខេង ក៏បានស្នើដល់កម្លាំងមានសមត្ថកិច្ចចរាចរណ៍ ប៉ូលិស រួមនឹងកងរាជអាវុធហត្ថ ដែលសម្រួលចរាចរណ៍ទាំងអស់ ត្រូវតែសម្រួលអាកប្បកិរិយាឱ្យបានល្អ មុឺងម៉ាត់ ទន់ភ្លន់ និងមានវិន័យថ្លៃថ្នូរជាកងនគរបាល ឱ្យមានសណ្តាប់ធ្នាប់។
ទោះជាបែបនេះក្តីសម្តេចក្រឡាហោម ក៏បានស្នើឱ្យមន្ត្រីនគរបាលចរាចរណ៍បំពេញតួនាទីរបស់ខ្លួនឱ្យបានល្អ ទាំងនៅចំពោះមុនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ជាពិសេស អំឡុងពេលមានគណប្រតិភូមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងពេលខាងមុខនេះ ដើម្បីលើកមុខមាត់កម្ពុជាដែលជាម្ចាស់ផ្ទះ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


